ជនជាតិថៃចំនួន០៦នាក់ និងខ្មែរ០១នាក់ ត្រូវបានកម្លាំងអធិការក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួន ពាក់ពន្ឋ័ករណីគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ៖ដោយមានបទបញ្ចាដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង១៥នាទី កម្លាំងជំនាញព្រហ្មទ័ណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំកញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនរហូតទទួលបានជោគជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ ក្នុងនោះមានជនជាតិថៃចំនួន០៦ និងខ្មែរ១នាក់ រួមនិងវត្ថុតាងមួយចំនួន។
បើតាមលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ការចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះបានធ្វើឡើងនៅបន្ទប់ជួលលេខ១៥ ក្រោយកាស៊ីណូក្រែន ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីសុំម្ចាស់បន្ទប់ដើម្បីត្រួតពិនិត្យក៏ប្រទះឃើញជនសង្ស័យចំនួន០៧ ក្នុងនោះស្រី០៤នាក់។
ជនសង្ស័យដែរត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះមានជនជាតិថៃចំនួន០៦នាក់ និងខ្មែរ០១នាក់ប្រុស ដែលមានរាយនាមឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ ថៈណាណាត់ កឺតណយ(ទី) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។
២/ ឈ្មោះ ធុងឆៃ សីតធិ កន មេថាគុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។
៣/ ឈ្មោះ ចាន់ថា គៀតទិគុណកាងវាន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិថៃ មុខរបរគ្មាន។
៤/ ឈ្មោះ ម៉ាលិនី ឃុងដេត ភេទស្រីអាយុ៣២ឆ្នាំ ភេទស្រី ជនជាតិថៃ មុខរបរ គ្មាន។
៥/ ឈ្មោះ ស៊ី បាកផយ ម៉ុងឃុនឆៃវុធ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។
៦/ ឈ្មោះ សិរិកានយ៉ា តែងថង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ មុខរបរ អនឡាញ។
៧/ ឈ្មោះ ខៀវ តាំង (ហៅទី) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន។
ក្រោយពីឃាត់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ច រកឃើញនូវវត្ថុតាងមួយចំនួនរួមមាន៖
១▪ម្សៅក្រាមពណ៌សថ្លាចំនួន០៦កូនថង់។
២▪ម្សៅម៉ត់ពណ៌ស សង្ស័យខេហិតចំនួន០៣កូនថង់។
៣▪ថ្នាំគ្រាប់ចំនួន០៥បំណែក សង្ស័យថ្នាំគ្រវី មានពណ៌ប្រផេះចំនួន០២បំណែក,ពណ៌លឿង ០១បំណែក,ផ្កាឈូក០១បំណែក និងពណ៌ផ្កាឈូក ចំនួន០១បំណែកសង្ស័យWY(យ៉ាម៉ា)ជាប់នឹងក្រដាស់អាលុយមីញ៉ូម។
៤▪បំពង់ចូកថ្នាំញៀនចំនួន០២។
៥▪ដបកែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២។
៦▪បំពង់កែវចំនួន០៤កំណាត់។
៧▪កន្ត្រៃច្រឹបចំនួន០១។
៨▪ដែកកេះចំនួន០៥។
៩▪បំពង់បឺតមួយថង់។
១០▪ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១។
១១▪ថង់កិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។
១២▪ទូរស័ព្ទដៃចំនួន០៥គ្រឿង។
១៣▪ថ្មសាកទូរស័ព្ទចំនួន០១។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត កំពុងធ្វើការសាកសួ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕