ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសទំ​ពួនម្នាក់ សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ខណ:ជំពាក់លុយធនាគា​រច្រើន ពុំមានលទ្ធភាព​សង
Sat,15 June 2019 (Time 07:17 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 480នាក់)


ខេត្តរតនគិរី៖បុរសជនជា​តិទំពួនម្នាក់ បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ខ្លួនឯងដោយ​ចង.ក សម្លាប់ នៅក្រោមដើមស្វាយ​ចន្ទី កាលពីវេលាម៉ោង៣និង​៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចចម្ការស្វាយ​ចន្ទីរបស់ខ្លួនខាងក្រោយ សាលាបឋមសិក្សាឃុំស៊ើ​ង  ស្ថិតនៅ​ក្នុងភូមិស៊ើ​ង ឃុំស៊ើ​ង ស្រុបរកែវ ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលស្រុកបរកែវបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទីង ម៉ុញ ភេទប្រុស អាយុ​៣៥ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចនគរបាលបានបន្តថា មុនពេលកើតហេតុជន​រងគ្រោះបាន​ទៅផឹកស្រាស្រវឹង​នៅផ្ទះប្អូន​ថ្លៃរួចមកបែកគំនិតគិតខ្លី ក៏បានដើរទៅចម្ការស្វាយចន្ទីចង.ក សម្លាប់ខ្លួនឯង​ដោយសារ​ជំពាក់​លុយធនាគារច្រើនពុំមានលុយសង។

ក្រោយកើតហេតុភ្លាមកម្លាំងនគរបាលជំនាញ បានចុះទៅធ្វើកោសល្យវិច័យលើសាកសព ជាលទ្ធ​ផល​ឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ហើយក៏បាន​ប្រគល់​ទៅឲ្យ​សាច់ញាតិ​យកទៅ ធ្វើបុណ្យតាមប្រពៃណី បងប្អូនជនជាតិដើមភាគតិចតែម្តងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17489143 នាក់