ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនជាតិចិន បើករថយន្តស៊េរីទំនើប បុកម៉ូតូ​យុវជនជិះគ្នាពីរនាក់ បណ្តាលឲ្យស្លាប់​យ៉ាងអា​ណោចអាធម៌
Sat,15 June 2019 (Time 03:36 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 520នាក់)


រាជធានីភ្នំពេញ៖បុរសជនជាតិពីរនាក់​ស្រវឹងស្រាឡើងទន់ខ្លួន​បើករថយន្តស៊េរីទំនើប ម៉ាករ៉េនរូវើ​មួយគ្រឿង វាជែងទៅបុកម៉ូតូចំពីមុខពេញទំហឹងផ្លោងទៅតាមចឹញ្ចើមផ្លូវផ្ងាជើងឡើងលើ បណ្តាល​អោយ​យុវជនពីរនាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុៗ​ យ៉ាងអាណោច​អាធម៌។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១៩៦២ កែងនិងផ្លូវប្រឡាយ ស្ថិតនៅភូមិអង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញបុរសជនជាតិម្នាក់ រួមនិងបុរសជនជាតចិនម្នាក់ទៀត ស្រវឹងស្រាឡើងទន់ខ្លួនបើករថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក រ៉េនរូវើ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-0777 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានឡើង​វ៉ាជែងមកខាងឆ្វេងដៃ ជ្រុលបុកម៉ូតូមួយគ្រឿងម៉ាក​ហុង​ដា​ឌ្រីមសង់ ស៊េរី២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HI-0788 ជិះដោយបុរសពីរនាក់​បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិច ចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ និងម៉ូតូទៅតាម​ចិញ្ចើម ផ្លូវស្លាប់ភ្លាមៗ និងកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យឹម សំណាង ភេទប្រុស អាយុ២៤ មុខរបរជាង​ដែក​នៅម្តុំផ្សារត្រពាំងថ្លឹង ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះ ទេ សមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវ។

ចំណែកជនជាតិចិនបើករថយន្តបង្កទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ភ្លាមៗ។

សមត្ថកិច្ចបន្តថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន​បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះ​មកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរ
ណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ​រងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់។

សាកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិ យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50248 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
160874 នាក់
ខែនេះ :
402067 នាក់
3 ខែនេះ :
953438 នាក់
សរុប :
17441522 នាក់