ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សមត្ថកិច្ច​ចាប់ឃាត់ខ្លួន ជនល្មើសជាប្ដី ដែលបានកាប់សម្លាប់ប្រពន្ធខ្លួន យ៉ាងឃោឃៅ​បានហើយ
Sat,15 June 2019 (Time 02:04 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 498នាក់)


ខេត្តត្បូងឃ្មុំ៖ដោយក្រោមការដឹកបញ្ជាផ្ទាល់​ពីលោកឧត្តមសេនីយ៍ទោ បែនរ័ត្ន ស្នងកា​ដ្ឋាន​នគរបាលខេត្តត្បូង​ឃ្មុំ​កម្លាំង​សមត្ថ​កិច្នគរ​បាលជំនាញបានចាប់ឃាត់ខ្លួនបានហើយនាវេលា​ម៉ោង​៦និង​២០ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពី​ជនល្មើស​បានធ្វើកម្មកាប់​សម្លាប់ប្រពន្ធ​ខ្លួនឯង​យ៉ាងឃោឃៅជាច្រើនកាំបិទបណ្ដាល​ឲ្យស្លាប់បាត់បង់ជីវិត​។

សូមបញ្ជាក់ដែរថា​៖ករណីប្តី កាប់សម្លាប់ប្រពន្ឋយ៉ាងព្រៃផ្សៃនេះបានកើតឡើងកាលពីវេលា​ម៉ោង០​២​និង៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខមន្ទីបក្សប្រជាជនកម្ពុជា ស្ថិតនៅ​ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា​៖ជនល្មើសជាប្តីមានឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ ២៣​ឆ្នាំ។ចំណែកប្រពន្ឋមានឈ្មោះ ជុំ ធារី ភេទស្រី អាយុ១៧​ឆ្នាំជាច្រើន​កាំបិទបណ្ដាល​អោយស្លាប់​នៅនឹងថ្លុក​ឈាមយ៉ាង​អាណោចអធម័បំផុត​នៅនឹងកន្លែងកើតហេតុ។
 
បើតាមការអះអាងពីឪពុកជនរងគ្រោះបាន​ឲ្យ​ដឹងថា ប្ដី ប្រពន្ធខាងលើ​ក្នុងមួយរយះក្រោយនេះ​តែងតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ហើយប្រពន្ធក៏បានចុះចេញពីឪពុក ម្ដាយ​ខាងប្រុសដែលនៅជិតគ្នាមករស់នៅជាមួយម្ដាយឪពុក ម្ដាយ​របស់ខ្លួន​ លុះដល់រសៀល​កើតហេតុ​ប្ដីបានទៅរករឿងប្រពន្ធ​បង្កជម្លោះ​រហូតឈានដល់​ការដេញកាប់សម្លាប់​ប្រពន្ធយ៉ាងសារហា​វព្រៃ​ផ្សៃបំផុត មូលហេតុ​ជនល្មើសជាប្ដី​ឈានទៅកាប់​សម្លាប់ជនរង​គ្រោះជាប្រពន្ធ​បណ្តាល​ឲ្យស្លាប់​បែបនេះព្រោះតែរឿង​ប្រចណ្ឌ។
 
ក្រោយពេលកើតហេតុសមត្ថ​កិច្ចមូលដ្ឋានបានមកដល់កន្លែងកើត​ហេតុបានពិនិត្យ​មើលជនរងគ្រោះ​ដោយឃើងថាជនរងគ្រោះពិតជា​ស្លាប់ដោយសារជនល្មើសជាប្ដី​សម្លាប់ពិតប្រាកដមែន​ ហើយក៏​ប្រគល់​ជូនសាកសពទៅ​ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កំពុងឃាត់ខ្លួន​នៅអរធិកាដ្ឋាននគរ​បាលស្រុកត្បូងឃុំ ដើម្បីក​សាង​សំណុំរឿង ទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33820 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
209707 នាក់
ខែនេះ :
448371 នាក់
3 ខែនេះ :
997978 នាក់
សរុប :
17491206 នាក់