ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ត្រូវម៉ូតូសិស្សសាលា បុកបណ្តាលឲ្យរបួសធ្ងន់
Fri,14 June 2019 (Time 10:35 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 434នាក់)


ខេត្តកំពត៖បុរសចំណាស់ម្នាក់បានរ​ងរបួសយ៉ាងដំណំ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយ​សារ​ម៉ូតូ​សិស្ស​សាលាបុកពេញទំហឹង ខណៈពេលជនរងគ្រោះដើរឆ្លងផ្លូវមិនប្រយ័ត្ន​។

ហេតុការណ៍នេះ​បានកើតឡើងកាលពីវេលា​ម៉ោង១៧ និង១០នាទីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១​៩ ត្រង់ចំណុចមុខ KTVហេបភីដាលីង ស្ថិតក្នុងភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣៣។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេ​ឃើញបុរសចំណាស់​ម្នាក់ដើរឆ្លងផ្លូវពីផ្នែក​ខាងត្បូងទៅផ្នែកខាងជើងលុះកំពុងរៀបឆ្លងផ្លូវក៏មានម៉ូតូមួយគ្រឿងមាកC125 ធ្វើដំណើ​រមកពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុក៏វាក់អ៊ើ​ជាមួយជនរងគ្រោះ ហើយគេច​មិនទាន់ទើបបុកបុរសចំណាស់ពេញទំហឹង បណ្តាលឲ្យរងរបួសទាំងអស់គ្នាតែម្តង។

ទាក់ទិននឹ​ងគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចមូលដ្ឋានបានរៀបរាប់ថា គ្រោះថ្នាក់បែប​នេះផ្តើមឡើង​ដោយសារជនរងគ្រោះឆ្លងផ្លូវ​មិនប្រយ័ត្ន មិនមើលមុខមើលក្រោយ ទើបធ្វើឲ្យអ្នកបើកប​រម៉ូតូ​គេចមិនរួច​ក៏​ជ្រុលបុកមួយ​ទំហឹងរងគ្រោះទាំងអស់គ្នាតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឡុង ស៊ុំ ភេទប្រុស អាយុ៦៦ឆ្នាំ របួសធ្ងន់ មានទីលំ​នៅ​ភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ដោយឡែកភាគីខាងម៉ូតូជិះគ្នាពីរនាក់ អ្នកបើកបរឈ្មោះ ជុំ សែ ភេទប្រុស អាយុ១៨ឆ្នាំ របួសមធ្យម ជាសិស្សសាលាចិនគាកឃួន និងអ្នករួមដំណើរឈ្មោះ លៀន រាជសី ភេទប្រុស អាយុ១៤ឆ្នាំ របួស​ស្រាល សិស្សសាលាចិនគាកឃួនដូចគ្នា ទាំងពីរនាក់រស់នៅភូមិបាយទា ឃុំស្វាយទងខាងជើង ស្រុកកំ​ពង់ត្រាច ខេត្តកំពត ជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1D-5659។

បច្ចុប្បន្នបុរសចំ​ណាស់រងគ្រោះ និងសិស្សសាលារងរបួស ត្រូវបាន​ក្រុមគ្រួសារ​ដឹកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យរៀង​ៗខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5021 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
218033 នាក់
ខែនេះ :
539886 នាក់
3 ខែនេះ :
1089970 នាក់
សរុប :
17604316 នាក់