ថ្ងៃDonnerstag ទី០៩ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
សមត្ថកិច្ចមានអំណាចក្នុងខេត្តរតនគីរី ចាត់ទុកបទល្មើសព្រៃឈើ ជាប្រភពចំណូលរបស់ខ្លួន
Fri,14 June 2019 (Time 09:32 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 369នាក់)


ខេត្តរតនគិរី៖មន្ត្រីឃ្លាំមើលបទល្មើសព្រៃឈើ​ នៅក្នុងខេត្តរតនគីរីបានឲ្យដឹងដែរថា មេឈ្មួញឈើជាច្រើន ដែលអាង​ខ្នងមន្ត្រីមានអំណាច នៅក្នុងខេត្តរតនគិរីបានកំពុងតែកាប់ និងដឹកជញ្ជូនឈើយកទៅលក់ នៅឯប្រទេសវៀត​ណាម​បានដោយសេរី។

មន្ត្រីខាងលើបានបន្តទៀតថា កាលពី វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ក្បួនឈើ​ប្រណីតរបស់ ក្រុមមេឈ្មួញ ធំៗនឹងដៃគូ បានសម្រុកដឹកឈើ ចេញទៅលក់នៅប្រទេសវៀតណាម ដូចហែកឋិន ដែលក្នុងមួយយប់ៗមានចំនួនពី៥០ ទៅ៧០គ្រឿង ចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។


មេឈ្មួញធំៗទាំងនោះត្រូវបានបង្ហាញឈ្មោះ ជាសាធារណៈរួមមានមេឈ្មួញស្រេង ប្រណីមេឈ្មួញ នី កាចាញហើយ​រួម​មានលោកណាក់ក្បាលធំជាមេឈ្មួញដ៍ធំ នឹងមានឥទ្ធិពលនៅពីក្រោយខ្នងថែមទៀតផង។

ប្រភពចេញពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តរតនគិរី បានឲ្យដឹងដែរថា មេឈ្មួញឈើដ៏ធំ នឹង .លោកណាក់ .លោក ស្រង ប្រណី និងលោក នី កាចាញ នេះ បានកេណ្ឌកម្មករស៊ីឈ្នួលកាប់ឈើ ឱ្យចូលទៅកាប់នៅក្នុងព្រៃសហគមន៍ នៃស្រុកអណ្ដូងមាស រួចហើយដឹកចេញពីព្រៃ ឆ្លងទន្លេសេសានខេត្តរតនគិរី មកប្រមូលផ្ដុំនៅកំពង់ទូក ហើយបន្ត​ដឹកតាមរថយន្ដឡង់គ្រីស្ស័រកែច្នៃ និងរថយន្ដទួរីស ចេញទៅតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ចូលទៅ​ទឹកដីប្រទេស​វៀត​ណាម បានដោយរលូន។

ប្រភពខាងលើដដែលបានបន្តទៀតថា ដោយសារក្រុមមេឈ្មួញធំៗទាំងនោះហ៊ានកាប់ និងដឹកជញ្ជូនឈើចេញទៅ​លក់នៅ ឯប្រទេសវៀតណាមបាន ដោយសេរីនោះគឺដោយសារមេឈ្មួញ ទាំងនោះមានភាពល្អូកល្អឺនជិត​ស្និទ្ធជា​មួយ សមត្ថកិច្ចពាក់ព័ន្ធក្នុង ខេត្តរតនគិរី ជាពិសេស គឺលោកថងសាវុនអភិបាល ខេត្តរតនគីរីតែម្ដង ទេីបធ្វើឲ្យក្បួន​ឈើ ​របស់ពួកគេដំណើរការ ទៅបានយ៉ាងស្រួលសូម្បីតែស្នាក់ការសមត្ថកិច្ច​ នៅតាមដងផ្លូវ មានយ៉ាង​ច្រេីនយ៉ាង​ណាក៏ ដោយក៏មិនរំខានដល់ការដឹកជញ្ជូនឈើរបស់ពួកឈ្មួញទាំងនោះបានឡើយ។

ប្រភពដែលស្និទ្ធនឹងមេឈ្មួញឈើ ឈ្មោះណាក់ក្បាលធំបានឲ្យដឹងដែរថា លោកណាក់ក្បាលធំរួមទាំង ក្រុមឈ្មួញ​ទាំងអស់ ពូកែខាងរត់ការបង់ប្រាក់ជូនសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តរតនគីរីជាពិសេស គឺមានភាពជិតស្និទ្ធ​ជាមួយ​លោក ថង សាវុន ដូច្នេះ ហើយទើបធ្វើឲ្យក្រុមរបស់ពួកគេហ៊ាន ធ្វើព្យុះធ្វើភ្លៀងនៅក្នុងខេត្តរតនគីរី ដោយមិនខ្លាច​នឹងច្បាប់នោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អភិ​បាលខេត្តកណ្ដាល ដឹកនាំមន្ត្រីក្រោមឱវ៉ាត នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យ​ទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅក្រុងតាខ្មៅ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្ត​ព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ ឆ្នាំ២០២០ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសបិទផ្សាយជាសា​ធារណៈនូវឯកសារ នៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ស្រុក​សេសាន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជាជាងសំណង់ម្នាក់ ត្រូវបានឆក់​ខ្សែស្លាប់ភ្លាមៗ ​ខណ:កំពុងផ្សាដែកសង់រោង ​ដាក់លក់ទំនិញ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បានស្លាប់នៅក្នុងគំនរភ្លើង ដោយសារអគ្គីភ័យឆាបឆេះផ្ទះ ខណៈកំពុងដេកនៅក្នុងបន្ទប់ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1497 នាក់
ម្សិលមិញ :
3786 នាក់
សប្តាហ៍នេះ :
19690 នាក់
ខែនេះ :
158409 នាក់
3 ខែនេះ :
633234 នាក់
សរុប :
2177975 នាក់