ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយ​ន្ត​ដឹក​សា​ប៊ូ​បែក​កង់​ រួ​ច​ជ្រុល​ទៅ​បុក​​រ​ថ​យន្ត​មួ​យ​គ្រឿង​ទៀ​ត បណ្តាល​ឲ្យមនុស្សចំនួន​៤​នាក់​បានស្លាប់
Di,03 Dezember 2019 (Time 01:22 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 451នាក់)


ខេត្តកោះកុង៖យ៉ាងហោចមនុស្ស​ចំនួន៤​នាក់​បានស្លាប់បាត់បង់ជីវិត ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ច​រាចរណ៍បង្កឡើងដោយ​​រថយន្ត​ដឹក​សាប៊ូ​បែក​កង់ ​ជ្រុល​ទៅបុក​រថយន្ត​១គ្រឿង​ទៀត។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើង​កាលពី​វេលា​ម៉ោង​ជាង២​​រសៀល ថ្ងៃទី០២ ខែធ្នូរ ឆ្នាំ២០១៩ នៅ​​លើផ្លូវ​ជាតិ​លេខ​៤៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៤៦-៤៧ ស្ថិតនៅក្នុង​ភូមិ​ប្រ​លាន ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង។​

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះ​ថ្នាក់ចរាចរណ៍​នោះរួមមាន៖
ទី១-​ឈ្មោះ សូ សំនាង ភេទ ប្រុស អាយុ​២៥ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ស្រុក​កោះធំ ខេត្តកណ្តាល ( ស្លាប់ )។​
ទី​២-ឈ្មោះ វី​រះ ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ខេត្តស្វាយរៀង (​ស្លាប់​)។​
ទី៣-ឈ្មោះ ស៊ា​ង គ្រី ភេទ​ប្រុស អាយុ៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ខេត្តកំពង់ចាម (​ស្លាប់​)។​
ទី៤-ឈ្មោះ ប៊ូ ប៊ុនថន ភេទ​ប្រុស អាយុ៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង​(​ស្លាប់​)​។​ចំណែក​អ្នកបើកបរ​រថយន្ត HYUNDAI និង​អ្នករួមដំណើរ ពុំ​ស្គា​ល់​អត្តសញ្ញាណ ក្រោយពីកើតហេតុ​បាន​រត់​គេចខ្លួនបាត់។

សមត្ថកិច្ចបន្តថា​៖ករណីខាងលើនេះ​បង្កឡើង​ដោយ​រថយន្តFRONTIAកង់៦មួយ​តោន​កន្លះ ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AT6439 ដឹក​សាប៊ូរ បើកបរ​ទិសដៅ​ពី​ផ្សារ​វាលរេញ មក​កោះកុង រួច​ក៏​បែក​កង់ខាង​មុខ​ខាងឆ្វេង រ៉េ​ចង្កូត​ចូល​ផ្លូវ​នៃ​រថយន្ត១​គ្រឿង​ទៀតម៉ាកHYUNDAI ពណ៌ ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A 4000 ទិសដៅ​ផ្ទុយគ្នា បុក​ចំ​ពីរ​មុខ​យ៉ាង​ពេញ​ទំ​ហឹង បណ្តាល​ឲ្យ​ស្លាប់​ចំនួន០៤​នាក់។

ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងនិងធ្វើកោសល្យវិច្ច័យរួចសព​ជនរងគ្រោះ ​បាន​យកទៅ​តំកល់ទុក​នៅ​វត្ត​អណ្តូងទឹក រងចាំគ្រួសារ​សព​មក​ទទួល ចំណែកឯរថយន្ត​ទាំងពីរ​គ្រឿង​ខាងលើ រងការ​ខូច​ខាតធ្ងន់ នាំយកមក​រក្សាទុក​នៅ​អធិការដ្ឋាននគរបាលដើម្បីដោះស្រាយគ្នាជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32917 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208804 នាក់
ខែនេះ :
447468 នាក់
3 ខែនេះ :
997075 នាក់
សរុប :
17490303 នាក់