ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្តម៉ាកហ្វ្រីលែនណែ បុកជាមួយរថយន្តនីសាន់ឌីស៊ែល ប្រភេទ​បែនដឹក​ដី សំណាងល្អមិន​មានអ្នកគ្រោះ​ថ្នាក់
Fr,27 Dezember 2019 (Time 02:50 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 400នាក់)


ខេត្តកំពង់​ស្ពឺ​៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ​រថយន្តម៉ាក ហ្វ្រីលែនណែ​ បានបុក​ជា​មួយ​រថយន្តមួយគ្រឿងម៉ាក នីសាន់ ឌីស៊ែល ប្រភេទ​បែនដឹក​ដី បណ្តាល​ឲ្យរថ​យន្តម៉ាក ហ្វ្រីលែ​ន​ណែ​ក្រឡាប់​នៅលើទ្រូងផ្លូវ រងការខូចខាតធ្ងន់។​

ហេតុការណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង០៩ព្រឹក ​ថៃ្ង​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​លើផ្លូវ​ជាតិ​លេខ៤​ ចន្លោះគីឡូម៉ែត្រលេ​ខ​៨២-៨៣ ត្រង់ចំណុ​ចភូមិទីមួយ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំ​ពង់ស្ពឺ។

បើតាមប្រភព័ត៌មានបាន​​ឲ្យដឹងថា​៖ករណីខាងលើនេះបង្កឡើងដោយ​រថយន្តម៉ាក ហ្វ្រីលែនណែ​ ពណ៌​បៃតង​ចាស់ ពាក់ស្លាក​លេ​ខ ព្រះសីហនុ 3A-2565 សឺមីសណ្តោងរ៉ឺម៉កលេខ ព្រះសីហនុ 4A-0996 អ្នក​បើកប​រឈ្មោះឈូក ស្រាយ ភេទប្រុស​ អាយុ២៩ឆ្នាំ រស់នៅ​ភូមិកោះក្លូត ឃុំកំពង់​ត្រាច​ខាងកើត ស្រុកកំពង់​ត្រាច ខេត្តកំពត បើកបរ​ក្នុងទិសដៅពី​លិចទៅកើត លុះមកដល់​ចំណុចខាង​លើ បានបុកជាមួយរថយន្ត១គ្រឿងម៉ាក នីសាន់ ឌីស៊ែល ប្រភេទ​បែនដឹក​ដី គ្មា​នស្លាកលេខ ពណ័ខៀវ អ្នកបើ​កបរ ឈ្មោះ ខា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្គុះ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​។
គ្រោះថ្នាក់​ចរាចរណ៍​ខាងលើបណ្តាល​ឲ្យរថ​យន្តម៉ាក ហ្វ្រីលែនណែក្រឡាប់នៅលើទ្រូងផ្លូវ រងការ​ខូច​ខាតធ្ងន់​ ដាច់ទូកុងទែន័រ​មកលើថ្នល់ជា​តិ​ ចំណែករថយន្តម៉ាក​នីសាន់​ ដឹកដី​ រងការខូ​ចខា​តស្រា​ល ក្រោយពីបុករួចអ្នកបើកបររថយន្តម៉ាកនី​សាន់​ បាន​រត់គេចខ្លួនបាត់​។

បើតាមលោកវរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការ​រង​ ជំនាញ​ចរាចរណ៍​បាន​ឲ្យដឹងថា គ្រោះ ថ្នាក់ចរាចរ​ណ៍ខាងលើមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត​មនុស្ស​ទេ​ ក្រោយមក​កម្លាំងនគរបាល​ចរាចរ​ណ៍​បានសម្របសម្រួល​ចរាចរណ៍​ និងគត់កំណត់ហេតុដើម្បីដោះស្រាយគ្នាជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14521 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
227533 នាក់
ខែនេះ :
549386 នាក់
3 ខែនេះ :
1099470 នាក់
សរុប :
17613816 នាក់