ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេចតេជោ ហ៊ុន ​សែន បញ្ជាក់ពីមូលហេ​តុចាំបាច់​ ដែលកម្ពុជា ចូលអា​ស៊ាន
Mi,18 Dezember 2019 (Time 04:04 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 1150នាក់)


រាជធា​នីភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានមានប្រសាស​ន៍បញ្ជាក់ពីមូលហេតុចាំបាច់ដែលកម្ពុជាចូលអាស៊ាន គឺមាន០៤ចំ​នុចសំខាន់​ៗ៖
ទី១/គោលការណ៍មិនជ្រៀតជ្រែ​កកិច្ចការផ្ទៃក្នុង(មិនលូកដៃចូល​ក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសស​មាជិ​កអាស៊ានដូចគ្នា)។
ទី២/ស្មារតីសហ​គមន៍(កម្ពុជាគោរពតាមកុងសង់ស៊ីស ជាគោលការមិនធ្វើរំលងគ្នា មិនថាប្រ​ទេស​អ្នក​មាន ប្រសទេអ្នកក្រ តូច ធំ គឺស្មើគ្នាទាំងអស់)។
ទី៣/កម្ពុជាទទួល​បានផលប្រយោជន៍ច្រើនពីសមាហរណកម្មអាស៊ាន តាមរយៈការទទួលបាន​នូវការបណ្តុះបណ្តាលធ​នធានមនុស្ស និងតាមរយៈដៃគូពាណិជ្ជកម្មនានា ដែលបានជួយកាត់​បន្ថយគម្លា​តក្រីក្រនៅក្នុងប្រទេសនីមួយៗ យ៉ាងមានប្រសិទ្ឋភាពទៀតផង។
ទី៤/ជាច្រក​ទ្វារចេញចូលការទូតដែលមានទំហំធំធេងសម្រាប់កម្ពុជា ដែលយើងត្រូវកា​រពង្រឹងកិច្ចស​ហប្រតិបត្តិការអោយបានកាន់តែច្រើន។

សម្តេចមានប្រ​សាសន៍បញ្ជាក់បែបនេះក្នុងឱកាស​ដែលសម្តេចអញ្ជើញប្រគល់សញ្ញា​បត្រដល់និ​ស្សិត នៃសាកលវិទ្យាល័យវេស្ទើន (Western University) ចំនួន២,៨៣១នាក់ ដែលក្នុងនោះគឺ​មាននិ​ស្សិតនារីចំនួន១,៦១៤នាក់ នៅព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី១៨ ខែ ធ្នូ ឆ្នាំ២០១៩នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។សញ្ញាបត្តដែ​លបានប្រគល់ជូន​គឺមាន​ថ្នាក់​ប​រិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ក្នុងឱកាសនោះសម្តេ​ចតេជោ បានមានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋទូទាំងប្រទេស កុំមានកា​រភ័យ​ខ្លាច ​ឬព្រួយបារម្ភនៅថ្ងៃនេះកម្ពុជាបានរៀចំសមយុទ្ធ២ គឺសមយុទ្ធទី១ ជាសមយុទ្ឋហ្វឹក​ហាត់សាក​ល្បង និងផ្តល់បទពិសោធន៍ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការជួយ​សង្គ្រោះជនរងគ្រោះឱ្យ​បានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើង​ជាយថាហេតុ ដែលសមយុទ្ធនេះធ្វើឡើង​នៅអាកាសយានដ្ឋាន​អន្តរ​ជាតិសៀមរាប។

 រីឯសម​យុទ្ធទី២ គឺជាសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម នៅឯខេត្តស្វាយរៀង ក្នុង​វិធានការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយដោយគ្រោះធម្មជាតិតាមព្រំដែន។

ទន្ទឹមនឹងនោះដែរសម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ និងកោត​ស​រសើរចំពោះការខិតខំប្រឹងប្រែង របស់សាកលវិទ្យាល័យវេស្ទើន ដែលបានធ្វើការ​បណ្តុះបណ្តាល​និស្សិតកម្ពុជាជារាប់ម៉ឺនច្រើននាក់កន្លងមក។

ជាមួយគ្នានោះដែរ ​សម្តេចតេជោ ហ៊ុន សែន បានគាំទ្រ និងជំរុញអោយក្មួយៗនិ​ស្សិតបន្តសិក្សា​ស្រាវ​ជ្រាវទោះបីពេលនេះបានបញ្ចប់ការសិក្សាហើយក្តី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6267 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
116852 នាក់
ខែនេះ :
469570 នាក់
3 ខែនេះ :
1247751 នាក់
សរុប :
14188062 នាក់