ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ចុះបឋមសិលា និងសម្ពោធបើ​កការដ្ឋានសាងសង់លំនៅឋាន មានតម្លៃសមរម្យ សុខារ៉េស៊ីដេន សានកូ ក្រុងប៉ោយប៉ែត
Mi,18 Dezember 2019 (Time 03:27 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 1232នាក់)


ខេត្ត​បន្ទាយមានជ័យ៖តម្លៃសមរម្យ​អាចទទួលយកបាន តែគុណភាពសម​រម្យមិនអាចទទួល​យកបា​នឡើយ ជាក់ស្ដែងនៅក្រុងព្រះសីហនុ និងក្រុងសៀមរាប ដែលប​ណ្ដាលឲ្យរ​ងគ្រោះថ្នាក់​ដល់ពល​រដ្ឋរា​ប់​សិប​នាក់។នេះយោ​ងតាម​ប្រសាសន៍របស់លោក ង៉ោ ម៉េងជ្រួន អភិបាលស្តីទី​ខេត្តបន្ទាយ​មានជ័យ ក្នុង​ពិធីបញ្ចុះ​បឋមសិលានិងសម្ពោធបើកកា​រដ្ឋានសាង សង់លំនៅឋាន មានតម្លៃសមរម្យ (សុខារ៉េស៊ីដេន សានកូ ក្រុងប៉ោយប៉ែត កាលពីព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅ​ក្នុងភូមិផ្សារ​កណ្ដាល សង្កាត់ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែត ក្រោមអធិបតីភា​ព ឯកឧត្តម ទេព ធន រដ្ឋ​លេខាធិកា​រតំ​ណាងដ៏ខ្ពង់ខ្ព​ស់រប​ស់​ឯកឩត្តម​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី​នគរូបនី​យកម្ម និងសំណង់។

លោកបន្តថា៖គម្រោងអភិវឌ្ឍន៍​លំនៅឋានតម្លៃសមរម្យ សុខារ៉េស៊ីដេនសានកូ ជាគម្រោងទី៣ នៃគ​ម្រោងអភិវឌ្ឍន៍​ប្រភេទលំនៅឋានរ​បស់ក្រុមហ៊ុន អិម អ សុខារ៉េស៊ីដេន គ្រុប នេះជាគ​ម្រោងអ​ភិវឌ្ឍ​ន៍​ដ៏ធំមួយ ដែលទទួលបានការជំរុញលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដែលមានការចង្អុលបង្ហាញពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ ស​ម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកា​រអភិ​វឌ្ឍន៍លំនៅឋានតំលៃសមរម្យ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មន្រ្តីរាជការ គ្រូប​ង្រៀន បុគ្គលិក កម្មករ ពលករ ឲ្យទទួលបានការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។


គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ សុខារ៉េស៊ីដេនសានកូ ត្រូវបានធ្វើការ គិតគូរ យ៉ាងល្អិត​ល្អន់ តាមបទដ្ឋាន និងសេចក្តីណែនាំពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការអ​ភិវឌ្ឍន៍​និងសាងសង់ស្របតាមបែបស្តង់ដារ។គម្រោង​ត្រូវបានរៀប​ចំលើផ្ទៃដីទំហំ៣៩៨០៣​ម៉ែត្រ​ក្រឡា នៃផ្ទៃដីសរុប​ជាង១៥ ហិកតា ដែលគ្រោងសាងសង់លំនៅឋានតម្លៃសមរម្យ ដែលមានតំលៃ​ក្រោម ៣០,០០០ដុល្លារ (បីម៉ឺន) មានចំនួន​៤២៩៦ ឯកតាជាអគារសហកម្មសិទ្ធិ សរុបមានចំនួន​៩អគារ ​កំពស់១៩ជាន់ និងផ្ទៃដីដែលនៅស​ល់ត្រូវបានធ្វើការសាងសង់ជាលំនៅឋានតម្លៃលើសពីមធ្យមមានដូចជាផ្ទះអាជីវកម្ម ផ្ទះល្វែង វីឡា​លីងហៅស៍​ វីឡាភ្លោះ សួនច្បារ ផ្សារ និងសាលាអន្តរជាតិ។

លោក ង៉ោ ម៉េងជ្រួន អភិបាលខេត្តស្តីទី នៃគណៈអភិបា​លខេត្តបន្ទាយមានជ័យ បានសម្តែងនូវអំ​ណរ​សារទរ និងគាំទ្រសម្រាប់​គម្រោង ដែលមាន​លក្ខណៈអនុគ្រោះ ដល់ប្រជាព​លរដ្ឋដែ​លខ្វះខាត​លំ​នៅ​ឋាន និងកំពុងស្វែង រកលំនៅឋានដែលមានតម្លៃសមរម្យ ជាពិសេសសម្រាប់ប្រជាពលរដ្ឋ មន្រ្តីរាជការ គ្រូបង្រៀន បុគ្គលិក កម្មករ ពលករ ដែលមិនទាន់មានលទ្ធភាពទិញ​លំនៅឋានដែលមា​នតម្លៃខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2410 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
139548 នាក់
ខែនេះ :
513305 នាក់
3 ខែនេះ :
1109508 នាក់
សរុប :
17631562 នាក់