ថ្ងៃMontag ទី២០ ខែមករា ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
សាខាកាំកុងត្រូល ខេត្តពោធិ៍សាត់ ចុះ​ត្រួតពិនិត្យទំនិញនិងចំណី​អាហារ នៅផ្សារថ្មី ក្រុង​ពោធិ៍សាត់ ដោយ​ដកហូតបានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ យកដុតកំទេចចោល
Di,17 Dezember 2019 (Time 06:26 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 55នាក់)


ខេត្តពោធិ៍​សាត់​៖នៅថ្ងៃ​អង្គារ ០៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូរ ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរ​ដែនដី បានចុះត្រួតពិនិត្យទំនិញ និងចំណីអាហារនៅផ្សារថ្មី ស្ថិតក្នុង​ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាលទ្ធផលរកឃើញនិង​ដកហូតទំនាញហួសកាលបរិច្ឆេទ​ប្រើ​ប្រាស់​សរុបចំនួន២៨៨គីឡូក្រាម យកទៅរក្សាទុកដើម្បីកំទេចចោល។

មុខទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ រកឃើញ​និងរឹប​អូសយក​ដុ​តកំទេចចោលនោះ​រួមមាន​៖ភេសជ្ជៈ Peach Tea ចំនួន​៤៨ដបស្មើនិង១៧គីឡូក្រាម,​ទឹក​ក្រូច Big Cola ១៧៤ដបស្មើ១២០គីឡូក្រាម,ទឹកក្រូច Est Play ចំនួន​៦០ដប ស្មើនិង១០០គីឡូក្រាម, ទឹក​ស៊ីអ៊ីវ Soya ២៤ដប ស្មើនិង១២គីឡូក្រាម,ម្សៅទឹកដោះគោ Celia ២កំប៉ុងស្មើ​និង២គីឡូក្រាម, សា​ប៊ូដុះខ្លួន ២៧ដប ស្មើនិង៣៤គីឡូក្រាម,នំកញ្ចប់៧កញ្ចប់ស្មើ៣គីឡូក្រាម និងសរុបចំនួន ២៨៨​គីឡូក្រាម​៕

ព័ត៌មានគួរចាប់អារម្មណ៍

ការពិត!វរសេនីយ៍ឯក ស ប៊ុនសឿង និងអនុសេនីយ៍ទោ ឆយ រដ្ឋនា មន្ត្រីកងរាជអាវុធហត្ថ​ខេត្ត​បន្ទា​យ​មានជ័យ ជាអ្នកប្រើអំពើហិង្សា វាយពលរដ្ឋម្នាក់ស្លាប់ពិតប្រាកដមែន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់​ជិះម៉ូតូទៅលេងផ្ទះសង្សារ ចោរធាក់ប្លន់យកម៉ូតូស្កុប​ពីសេរី​២០១៩ទៅបាត់ រួមទាំ​ងកាបូប​លុយ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ករណីលួច (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ​បែកខ្លួនខ្ទេចខ្ទីស្លាប់ មើលលែងយល់ ដោយសារថយន្តបែនដឹកថ្ម​ បើកបុកម៉ូតូកិនពីលើ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនម​នុស្ស៧​នាក់ រួមនឹង​រថយន្តក្រុងវៀតណា​ម បង្កប់ឈើប្រណិ​ត១គ្រឿង នៅ​ស្រុកសេសាន្ត (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1623 នាក់
ម្សិលមិញ :
5339 នាក់
សប្តាហ៍នេះ :
37687 នាក់
ខែនេះ :
168640 នាក់
3 ខែនេះ :
447475 នាក់
សរុប :
991754 នាក់