ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំបូក​សរុបលទ្ធផលផែន​ការប្រលងប្រណាំង កសាងខ្សែ​បន្ទាត់​ព្រំដែ​នវៀតណាម-កម្ពុជា រវាង​ខេត្តគៀនយ៉ាង ខេត្តកែ​ប និងខេត្តកំពត
Di,17 Dezember 2019 (Time 03:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 601នាក់)


ខេត្តកែប៖នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកែប ​បានបើកកិច្ចប្រជុំ បូកសរុបលទ្ធ​ផល ស្តីពីការប្រ​លងប្រណាំងកសាងខ្សែបន្ទាត់ព្រំដែន វៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហ​ប្រតិបតិ្តការលើគ្រប់វិ​ស័យរួមគ្នាអភិវឌ្ឍន៍ រវាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្ត​គៀនយ៉ាង ជាមួយគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប និងខេត្តកំពត សម្រាប់ឆ្នាំ២០១៧-២០១៩។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអ​ធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ កែន សត្ថា ប្រធានគណៈកម្មាធិកា​ររណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប លោកស្រី ឡេ ធីវ៉េ ប្រធានគណៈ​កម្មាធិការរ​ណសិរ្សមាតុភូមិវៀតណាម ខេត្តគៀនយ៉ាង និងលោក ដួង សាវណ្ណ អនុប្រធានគ​ណៈកម្មាធិកា​ររណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពត ព្រមទាំងមានការចូលរួមពីសំណាក់ប្រតិភូ មកពីខេត្តគៀនយ៉ាង និងប្រតិភូនៃខេត្តទាំងពីរ (ខេត្តកែប និងខេត្តកំពត)។

ក្នុងកិច្ចប្រជុំនេះ ឯ​កឧត្តម កែន សត្ថា ប្រធានគណៈកម្មា​ធិការរណសិរ្សសាមគ្គី​អភិវឌ្ឍ៍មាតុភូមិកម្ពុជា​ខេត្តកែប បានបញ្ជាក់ថា ​ដោយអនុវត្តផែនកា​រប្រលងប្រណាំង កសាងខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា(គៀនយ៉ា​ង ខេត្តកែប និងខេត្តកំពត) ឆ្នាំ២០១៧-២០១៩  គណៈកម្មាធិការរ​ណសិរ្សមាតុ​ភូមិវៀត​ណាម ខេត្តគៀនយ៉ាង(វៀតណាម) និងគណៈ​កម្មាធិការរណ​សិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ខេត្តកែប ខេត្តកំពត (កម្ពុជា) នឹងធ្វើឱ្យកិច្ចសហប្រតិបតិ្តការ និងចំណងមិត្តភាព​កាន់តែរឹងនាំ​ជា​លំ​ដា​ប់។

ឯកឧត្តម កែន សត្ថា បានបញ្ជាក់ទៀតថា វៀតណាម-កម្ពុជា ជាប្រទេសភូមិផងរបងជាមួយគ្នា ដែល​មា​នការទំនាក់ទំនងជាប្រពៃណី ដ៏យូរលង់ណាស់មកហើយ មានចំណងសាមគ្គីភាពដ៏ពិសេស និង​កិច្ចសហ​ប្រតិបតិ្តការលើគ្រប់វិស័យ។​ខេត្តគៀនយ៉ាងជាខេត្តមួយក្នុងចំណោមខេត្តរបស់វៀតណាម ដែលមាន​ខ្សែបន្ទាត់ព្រំដែនផ្លូវគោក និងផ្លូវសមុទ្រ ជា​ប់ជាមួយខេត្តកំពត ខេត្តកែប នៃព្រះរាជាណា​ចក្រកម្ពុជា ដោយមានច្រកទ្វារអន្តរជាតិហាទៀន និងច្រកទ្វារទ្វេភាគីយ៉ាងថាញ់។

ឯកឧត្តម កែន សត្ថា បានឱ្យដឹង​ទៀតថា ក្នុងឆ្នាំកន្លងមក ប្រជាជនខេត្តគៀនយ៉ាង(វៀតណាម) ជា​មួយ​ខេត្តកែប និងខេត្តកំពត (នៃព្រះ​រាជាណាចក្រកម្ពុជា)មានការទំនាក់ទំនងប្រពៃណី សាមគ្គីភាព មិត្តភា​ព និងសហ​ប្រតិបត្តិការល្អ កសាងយន្តកា​រសហប្រតិបតិ្តការ ជំនួប និងផ្លាស់ប្តូរជាញឹក​ញាប់​លើបណ្តាវិស័យដូចជា៖ ការពារសន្តិសុខព្រំដែន ពាណិជ្ជកម្ម ទេសចរណ៍ ជលផល និងកសិកម្ម ជាដើម។

គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិ​ការរណ​សិរ្ស​សាមគ្គីអភិវឌ្ឍន៍កម្ពុជា ខេត្តកែប-ខេត្តកំពត តែងតែមានការទំនាក់ទំនងសហការល្អ នូវស្មារតី ផែនកា​រប្រល​ងប្រណាំង កសាងខ្សែបន្ទាត់ព្រំដែន វៀតណាម-កម្ពុជា សន្តិភាព មិត្តភាព កិច្ចសហ​ប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីរួមគ្នាអភិវឌ្ឍន៍។

នាឱកាស​នោះ ឯកឧត្តម​ កែន សត្ថា ក៏បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាវជ្រៅបំផុត រាល់ខ្លឹម​សារនិងលទ្ធផលដែលអង្គប្រជុំទាំងមូលសម្រេចបាន ដែលជាសក្ខីភាពបង្ហាញនូវ​ផលប្រយោជន៍​ក្នុងការពូនជ្រុំ នៃចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសយើងទាំងពីរ គឺព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម​និយមវៀតណាម សម្រាប់ការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបតិ្តការកាន់តែល្អប្រសើរថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33844 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
209731 នាក់
ខែនេះ :
448395 នាក់
3 ខែនេះ :
998002 នាក់
សរុប :
17491230 នាក់