ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ខ្លួន​ក្រុមចាប់ជំរិតយកប្រាក់ និងជួញដូរអាវុធខុស​ច្បាប់ នៅខេត្តព្រះសីហនុ បានចំនួន៧នាក់​ទៀត​ហើយ
Mi,18 Dezember 2019 (Time 09:56 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 721នាក់)


ខេត្តព្រះសីហនុ៖កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ដោយក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល​ជាតិ ឯកឧត្តម​ គួច ចំរើន អភិបាល នៃគណៈ​អភិបាល​ខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលនិតិវិធី​ពីលោ​ក សៀង សុខ ព្រះរាជអាជ្ញាអ​មសាលាដំបូងខេត្តផងនោះ​ កម្លាំងបានចុះ​បង្ក្រាប​ក្រុមចាប់ជំ​រិត​យកប្រាក់ និងជួញដូរអាវុធខុសច្បាប់ ដោយចាប់ឃាត់ខ្លួនមនុស្សបានចំនួន៧នាក់ រួមនឹងដកហូត​បានកាំភ្លើងវែង ខ្លីចំនួន៥ដើម និងគ្រាប់ជាង២០០គ្រាប់ ក្រោមការឡោមព័ទ្ធ​ជាច្រើន​ម៉ោង​កន្លងមក ។
ការ​បង្ក្រាប​ចុះប្រតិបត្តការណ៍បង្ក្រាបនេះ​បានធ្វើឡើង​កាលពី​ព្រឹកថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ២ សង្កាត់លេខ១​ ខេត្ត-ក្រុងព្រះសីហនុ​​។ ប្រតិបត្តិការ​នេះ​បានធ្វើឡើង។

បើតាមលោ​កឧត្តមសេនីយ៍ស្នងការបាន​ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែធ្នូ ដោយ​កម្លាំងជំនាញតា​មចា​ប់ជនសង្ស័យ​នៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បាន​ជាបន្តបន្ទាប់សរុប​ចំនួន៧នាក់ បន្ថែមទៀត ក្នុងនោះមានជនជាតិខ្មែរចំនួន៤នាក់ ជនជាតិចិន៣នាក់ ស្រីម្នាក់ ព្រមទាំងចា​ប់យកវត្ថុតាង កាំភ្លើង៥ដើម (កាំភ្លើងវែង១ដើម និងកាំភ្លើងខ្លី៤ដើម) និងគ្រាប់រំ​សេវមួយ​ចំនួនទៀត។

វត្ថុតាងចាប់យកបានរួមមាន៖កាំភ្លើងវែង AK47 ១ដើម,កាំភ្លើងខ្លី៤ដើម (ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ,ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ,ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ និងម៉ាកK59 ១ដើម ពណ៌ខ្មៅ,បង់កាំភ្លើងប្រភេទ១៥គ្រាប់ចំនួន៤បង់,បង់កាំភ្លើងប្រភេទ៣០គ្រាប់ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ),គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់,គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២ (ថ្មីមិនទាន់ហែកប្រើ),តួកាំភ្លើងម៉ាក GLOCK ចំនួន១ និងគ្រឿង​បន្លាស់កាំភ្លើងមួយចំនួន (សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ា​ស់ហ្វាល់) និងម៉ាស៊ី​នស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់។

គួររម្លឹកដែលថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ កម្លាំងជំនាញផែនន​គរបាលព្រហ្ម​ទណ្ឌ បានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាឈានដលការបង្ក្រាប និងឃាត់ខ្លួនបាន​ជន​សង្ស័យជា​ជនជាតិចិនបានចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធ ករណីចាប់​ឃុំឃាងបង្ខាំង​មនុស្ស​ខុសច្បាប់,ផ្តល់ទីតាំងប្រព្រឹត្តិប​ទល្មើសឧក្រិដ្ឋ និងនាំចូល​អាវុធដោយគ្មានការអនុញ្ញាតិ នៅចំណុច​ផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំង​ដកហូតបាន​កាំភ្លើងខ្លី​ចំនួន២ដើម,កាំភ្លើងវែង១ដើម (M16) គ្រាប់កាំភ្លើង និងគ្រឿងញៀនមួយចំនួនធំ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូន​ទៅសាលា​ដំបូង​ខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34398 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
210285 នាក់
ខែនេះ :
448949 នាក់
3 ខែនេះ :
998556 នាក់
សរុប :
17491784 នាក់