ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្តហាយឡែនឌ័រ ​ពន្លះគូថ​រថយន្តបាឡែនដែលបើក​ស្របទិ​សគ្នា បណ្តាល​ឲ្យ​រងការខូចខាត​យ៉ាងដំ​ណំ
Mi,20 November 2019 (Time 10:54 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 411នាក់)


រាជធានីភ្នំពេញ៖កាលពីវេលាម៉ោង១២ និង៣០នាទីយប់ឈានចូល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៩​មានករណី​គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​រវាង រថយន្តហាយឡេនឌ័រ បុកគូទរថយន្តបា​ឡែន បណ្តាល​ឲ្យខូចខាតយ៉ាងដំណំ​ សំណាងល្អគ្មាននាក់រងរបួស។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅតាមបណ្តោយផ្លូវសហព័ន្ធរុ​ស្ស៊ី ទល់មុខព្រលានយន្ត​ហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបា​នឲ្យដឹងថា មុនពេលកើតហេតុគេ​ឃើញរថយន្តម៉ាក​កាមរីបា​ឡែន​១​គ្រឿងពណ៍​ស្ករ ពាក់ស្លាកលេខភ្នំពេញ2V-3941 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពី​លិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ម្ចាស់រថយន្តសេញ៉ូអែបស្ដាំ​មិនទាន់ផុត ក៏មាន​រថយន្តមួយ​គ្រឿងទៀតម៉ាកហាយឡិនឌ័រពណ៍ទឹកប្រាក ពាក់ស្លាកលេខភ្នំពេញ2BA-3105​បើកប​រ​ដោយបុរសម្នាក់ក្នុងទិសដៅស្របទិ​សគ្នាមកពីក្រោយបើកយ៉ាងលឿន លុះមកដល់ចំណុចកើត​ហេតុក៏​រេចង្កូតជ្រុលទៅបុករថយន្ត​នៅខាងមុខពេញទំហឹង បណ្ដាលឲ្យរងកាខូចខាតទាំងសងខាង រថយន្តបាឡែនខូចខាតខាងក្រោយផ្នែកខាងឆ្វេង​ ចំណែករថយន្តហាយ​ឡែនឌ័រខូចខាតពីមុខផ្នែក​ខាងស្ដាំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន​ចុះមកដល់កន្លែងកើតហេតុ ដោយភាគីទាំងសងខាងសូម​ធ្វើការចរចាគ្នា ដោយរថយន្តហាយឡិនឌ័រព្រមចេញថ្លៃខូចខា​តទៅរថយន្តបាឡែនចំនួន៣០០ ដុល្លារ ដើម្បីបញ្ចប់រឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17468947 នាក់