បុរសវ័យជាង៣០ម្នាក់ បើករថយន្តក្រឡាប់ ធា្លក់ផ្លូវចូលក្នុងទឹក បណ្តាលឲ្យឈ្លក់ទឹកស្លាប់
ខេត្តកំពង់ឆ្នាំង៖កាលពីរំលងអធ្រាតឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ដែលគេដឹងថា ជាអនុប្រធាន មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង មានឈ្មោះ គិន វិសាល អាយុជាង៣០ឆ្នាំ បានបើករថយន្តក្រឡាប់ ធា្លក់ផ្លូវចូលក្នុងទឹកបណ្តាលឲ្យឈ្លក់ទឹកស្លាប់ នៅលើផ្លូវក្រាលកៅស៊ូខេត្ត ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ពាក់ពន្ឋ័ករណីខាងលើនេះដែរបើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីជំនាញធ្វើកោសល្យវិច្ច័យរួចឃើញថា ជនរងគ្រោះពិតជាបានបើករថយន្តធ្លាក់ផ្លូវក្រឡាប់ធ្លាក់ចូលក្នុងទឹក បង្កដោយខ្លួនឯងពិតប្រាកដមែន តែសំណាងល្អមិនបណ្តាលឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់។បន្ទាប់មកក៏បាន ប្រគល់ជូនក្រុមគ្រួសារយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕