ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសម្នាក់រង​របួសធ្ងន់ ដោយសាររថយន្ត​ របស់ជនជាតិតៃវ៉ាន់ ​បុកម៉ូតូ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣
Mi,30 Oktober 2019 (Time 11:57 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 463នាក់)


ខេត្តកំពត៖បុរសម្នាក់បាររងរបួសយ៉ាងដំណំ ដោយសារជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចររថយន្ត​បុកម៉ូតូ នៅលើកំ​ណាត់ផ្លូវជាតិលេខ៣ កំ​ពត-វាលរេញ ក្នុងទិសដៅស្របគ្នា។

ហេតុការណ៍នេះបាន​កើតឡើង នៅវេលាម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ចន្លោះគីឡូ​ម៉ែត្រ(១៥០-១៥១) ត្រង់ចំណុចផ្លូវបំបែកចូលអាហារដ្ឋានអូរដឹម ស្ថិតក្និងភូមិអណ្តូងខ្មែរ សង្កាត់​អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ទាក់ទិននឹងករណី​គ្រោះថ្នាក់ចរាចរខាងលើ​ សមត្ថកិច្ចមូលដ្ឋានបាននិយាយថា មុនដំបូងមានរ​ថ​យន្ត​មួយគ្រឿង​ម៉ាកCRVពណ៌សំបកឪឡឹកពាក់ស្លាក​លេខភ្នំពេញ 2C-7084 បើ​កដោយឈ្មោះSU CHA​NG KENG ភេទប្រុស ឆ្នាំកំណើត 02/08/1959 ជន​ជាតិតៃវ៉ាន់ស្នាក់នៅ​ភូមិទទឹង​ថ្ងៃ ឃុំបឹងទូក ស្រុក​ទឹកឈូ ខេ​ត្តកំពត​ បើ​កបរក្នុងទិសដៅពីត្បូងទៅជើ​ង​ លុះទៅ​ដល់ត្រង់​ចំណុចខាង​លើ​បានបត់​ឆ្វេងក៏បាន​ប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BE-6584 បើកបរ​ដោយឈ្មោះ ខុន គា ភេទប្រុស អាយុ២៦​ឆ្នាំ រស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹ​កឈូ ខេត្តកំពត ជនរង​គ្រោះបើ​កបរក្នុងទិសដៅពីត្បូងទៅជើ​ងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

បច្ចុប្បន្នជ​នរងគ្រោះកំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យបង្អែកខេត្តកំពត។ចំណែកវត្ថុតាង​សមត្ថ​កិច្ច​បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32965 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208852 នាក់
ខែនេះ :
447516 នាក់
3 ខែនេះ :
997123 នាក់
សរុប :
17490351 នាក់