ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
របួសធ្ងន់ស្រាល២នាក់ ​ដោយសារឧបទ្ទវ​ហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកគ្នា​នៅស្រុកឈូក
Mi,30 Oktober 2019 (Time 11:14 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 407នាក់)


ខេត្តកំពត៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរា​ចរណ៍បង្កឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យអ្នកបើកប​រទាំង​សង​ខាងរងរបួសដូចគ្នា។នេះបើយោងតា​មប្រភពព័ត​មានពីសមត្ថកិច្ច នៃអធិការដ្ឋាន​នគរបាល​ស្រុកឈូក។

សមត្ថកិច្ច​បន្តថា​៖ករណីនេះបានកើតឡើង​កាលពីវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយជិះបញ្ច្រាស់ទិសគ្នា ពីជើង​ទៅត្បូង​លើផ្លូវឈូក ជុំគិរី ចន្លោះប​ង្គោលគី​ឡូម៉ែត្រ​លេខ១.២ ស្ថិតក្នុងភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត​។

ប្រភព​ដដែលបានបញ្ជាក់ទៀតថា ហេតុការណ៍នេះមុនដំបូងមានម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ឆ្នាំ​២០១៩ ពាក់ស្លាកលេខ កំពត 1O-1086 អ្នកបើកបរដោយឈ្មោះ វ៉ាន់ ឡូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំ​នៅភូមិក្រហូង ឃុំឈូក ស្រុកឈូក ខេត្តកំពត ហើយអ្នកបើកបរនេះមិនពាក់មួកសុវត្ថិភាព មិនដាក់​កញ្ចក់មើលក្រោយ បានបើកបរមកពីទិសខា​ងជើងពេលមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាម៉ូតូ​មួយគ្រឿងដែល​បើកបរស្របទិសគ្នា ទើបជ្រុលទៅបុកម៉ូតូម៉ាក សេ ១២៥ ពណ៌ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1FX-9942 ដែលបើកមកពីទិសខាងត្បូង បើកបរដោយឈ្មោះ ញឹម ស្រី ភេទស្រី អាយុ​៤៧ឆ្នាំមានទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត បណ្ដាល​ឲ្យរងរបួស​បាក់កជើងខាងឆ្វេងនិងម៉ូតូខូចខាតធ្ងន់ធ្ងរ។

បច្ចុប្បន្នអ្ន​ករងរបួសត្រូវ​បានដឹកទៅ​សង្គ្រោះនៅឯមន្ទីរពេទ្យ។ចំណែក​មធ្យោបាយ​ពាក់ព័ន្ទ ស​មត្ថកិច្ច​បានយ​កទៅរក្សាទុកនៅក្នុង​អធិការដ្ឋាននគរបាលស្រុកឈូក ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នាជាក្រោយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4088 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
114714 នាក់
ខែនេះ :
355907 នាក់
3 ខែនេះ :
907278 នាក់
សរុប :
17395362 នាក់