ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋផ្ទុកមេ​រោគអេដស៍ចំនួន១៧​៣នាក់ នៅស្រុកទឹកឈូ និងក្រុងកំពត ទទួល​អំណោយពី​សាខា​កាក​បាទ​ក្រហម​កម្ពុជា ខេត្តកំពត
Fri,18 October 2019 (Time 09:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 396នាក់)


ខេត្តកំពត៖នាព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកជំទាវ លាង ហៃ ជាវ តាយ អនុ​ប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួម​ពីសំណាក់ លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា យុវជនកា​កបាទ​ក្រហម​កម្ពុជា និង​អ្នកស្ម័គ្រចិត្ត បានអញ្ជើញជួប​សំណាលសួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌រ​បស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ទៅផ្តល់​ជូនគ្រួសា​រប្រជាពលរដ្ឋ​រងគ្រោះ ដោយសារមេ​រោគអេដស៍ចំនួន១​៧៣នាក់ មកពីស្រុកទឹកឈូ និងក្រុងកំពត ដែលមក​ទទួលសេ​វាព្យាបាល​នៅមន្ទីរពេទ្យបង្អែកខេត្តកំពត​។


នាឱកាសនេះលោកជំទាវបានពាំនាំមកនូវប្រ​សាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេចតែងតែ​គិតគូរពី​សុខទុក្ខរប​ស់បងប្អូនប្រជាពលរដ្ឋជួប​ការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរ​ងគ្រោះដោ​យគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកា​ន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា​ការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវ អនាម័យ​ល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។


អំណោ​យផ្តល់ជូនក្នុងម្នាក់​ៗទទួលបាន អង្ករ២​៥គីឡូក្រាម,មី១កេស,ទឹកស៊ីអ៊ីវ១យួរ,ទឹក​ដោះគោ​ខាប់២កំប៉ុង,​ទឹកដោះគោឆៅ១ឡូ,​ស្ករស១គីឡូក្រាម,អាវយឺត១កញ្ចប់ និងថវិកា២ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17488975 នាក់