ផ្ទះពលរដ្ឋ១ខ្នង ធ្វើពីឈើលើ ថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ឆ្លងចរន្តអគ្គិសនី ឆេះអស់ទាំងស្រុង
ខេត្តកំពង់ធំ៖កាលពី ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ មានករណីអគ្គីភ័យមានបានឆាបឆេះផ្ទះពលរដ្ឋ១ខ្នងដែលមានម្ចាស់ឈ្មោះ ស្រស់ ខាត់ ភេទប្រុសអាយុ៧៣ឆ្នាំ ប្រពន្ធឈ្មោះ ខាត់ យន អាយុ៦២ឆ្នាំ រស់នៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា៖អគ្គីភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយផ្ទះដែលរងការខូចខាតនេះធ្វើពីឈើលើ ថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ទំហំ០៨ម៉ែត្រx១២ម៉ែត្រទាំងស្រុង។ទ្រព្យសម្បត្តិដែលត្រូចឆេះនោះមានប្រាក់រៀលចំនួន៣០០០០០០រៀល,មាសទម្ងន់០៣ជី,សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
នៅក្នុងករណីអគ្គិភ័យខាងលើនេះមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយសមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោងចំនួន០១គ្រឿង និងរថយន្តអគ្គិភ័យរបស់លោកឧកញ៉ា លឹម ប៊ុនណា ចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនឹង០៨ម៉ែត្រគូប និងមានកម្លាំងអន្តរាគមន៍សរុបចំនួន២៧នាក់ទើបរលត់ទាំងស្រុង៕