ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ថ្នាក់ដឹកនាំខេត្តសៀមរាប ចុះបិទអត្តសញ្ញាណរថយន្ដ អ្នករត់តាក់ស៊ី និងរថយន្ដស្នួល គ្រប់ប្រភេទ​នៅ​ក្នុងខេត្ត
Sat,19 October 2019 (Time 01:53 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 458នាក់)


ខេត្តសៀម​រាប៖នា​ព្រឹកថ្ងៃសៅរិ៍ ៦រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០១៩​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ទៀ​ សីហា​ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​ បានដឹកនាំមន្រ្តីក្រោមឱវាត​ចុះ​បិទអត្ត​សញ្ញាណ​រថយន្ដ អ្នករត់តាក់ស៊ី និងរថយន្ដស្នួលគ្រប់ប្រភេទក្នុងខេត្តសៀមរាប ដើម្បីសម្រាប់​ការពារសន្តិ​សុខសុវត្ថិ​ភាព​ជូនភ្ញៀវជាតិ អន្តរជាតិនៅពេលធ្វើដំណើរ​ ស្ថិតនៅភូមិខ្នារ​ សង្កាត់ជ្រាវ​ ក្រុងសៀមរាប​ ខេត្ត​សៀមរាប​។
កាចុះបិទអត្តសញ្ញាណនេះ លោក អភិបាលរ​ងខេត្តបានណែ​នាំដល់បងប្អូន​ដែលជាអ្នកប្រក​បរបប​នេះថា ការកំណត់របៀបនេះ គឺមានភាព​ងាយស្រួលដល់អាជ្ញាធរ​មានសមត្ថកិច្ចក្នុង​ការគ្រប់គ្រង ជាពិ​សេសងាយស្រួលដល់ភ្ញៀវទេ​សចរជាតិ អន្តរជាតិបានស្គាល់អត្តសញ្ញាណ​ផងដែរ។
ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់បន្ថែមដ​ល់បងប្អូនថា នៅពេលបើកបរ​ដឹកភ្ញៀវទេសចរ យើងត្រូវ​ចូលរួម​គោរពច្បាប់ចរាចរណ៍ ចេះ​មានការអធ្យាស្រ័យ និងមានកា​រយោគយល់ខ្ពស់​ឱ្យគ្នាទៅវិញ​ទៅមក៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2467 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
113093 នាក់
ខែនេះ :
354286 នាក់
3 ខែនេះ :
905657 នាក់
សរុប :
17393741 នាក់