ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ថ្នាក់ដឹកនាំខេត្តស្វាយរៀង បើក​កិច្ច​ប្រជុំផ្សព្វផ្សាយ ​លើការងារ​សំខាន់ៗ​មួយ​ចំនួន និងផែន​ការស​ភាព​ការណ៍សន្តិ​សុខ សណ្តាប់ធ្នាប់​សាធារណៈ ​ក្នុងឪកាសព្រះរាជ​ពិធីបុណ្យអ៊ុំ​ទូក
Sat,19 October 2019 (Time 01:26 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 468នាក់)


ខេត្តស្វាយរៀង​៖ឯកឧត្តម ជុំ ​ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈ​អភិបាលខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹ​ង​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញជា​អធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះ​យោបល់​លើការងារសំខាន់ៗមួយចំនួន និងផែនការសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈក្នុង​ឪកាសព្រះរាជ​ពិធីបុណ្យអ៊ុំទូក។
ក្នុងឱកាសនោះក៏មា​នការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាំវ អភិបាលរងខេត្ត កងកម្លាំង​ប្រដាប់អាវុធ​ទាំងបីប្រភេទ លោក លោកស្រីប្រធាន មន្ទីរ អនុប្រធានមន្ទី អង្គភាពនានា លោកអភិ​បាល អភិបាលរងក្រុង.ស្រុកទាំង៨ លោកមេឃុំ ចៅសង្កាត់ ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ សរុបវត្ត​មាន៦៤៩​នាក់ផងដែរ​។

មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានលើកឡើងថា កម្ពុជាធ្លាប់ឆ្លង​កា​ត់ហើយនូវរបបខ្មៅងងឹតអស់រយះពេល​៣ឆ្នាំ៨ខែ និង២០ថ្ងៃ ហើយ​ទម្រាំបានរស់​សុខស្រួលដូច​បច្ចុប្បន្ននេះ គឺដោយសារការដឹកនាំ​របស់សម្តេចតេ​ជោនាយករដ្ឋមន្ត្រី ដូច្នេះបើគ្មាន​សន្តិភាព​មិនបាច់និយាយដ​ល់ការអភិវឌ្ឍនោះទេ យើងត្រូវតែរួម​គ្នាការពារសន្តិភា​ពនេះ ឱ្យបាន​ស្ថិតស្ថេរគង់វង្ស​ជានិរន្ត ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រជាពលរ​ដ្ឋទាំងអស់មានសិទ្ធិគ្រប់បែបយ៉ាង ក្នុង​ការប្រកបការងារចិញ្ចឹមជីវិត ព្រម​ទាំង​មានឱកាសគ្រប់គ្រាន់ក្នុងការ​ដើរហើរ និងសិក្សាលើមុ​ខជំនាញផ្សេងៗ​ផងដែរ។
ឯកឧត្តមបន្តថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួម ទប់ស្កាត់បដិវត្តពណ៌ដែលកើតចេញពីក្រុម ឧទ្ទាម​ក្រៅច្បាប់ដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី កំពុងប៉ុនប៉​ងចង់ផ្តួលរំលំ​រាជរដ្ឋាភិបាលស្រប​ច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2855 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
215867 នាក់
ខែនេះ :
537720 នាក់
3 ខែនេះ :
1087804 នាក់
សរុប :
17602150 នាក់