ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF)
Thu,17 October 2019 (Time 06:58 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 435នាក់)


ខេត្តសៀមរាប​៖នៅរសៀលថ្ងៃ​ព្រហស្បតិ៍ ០៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាល​ខេត្តសៀមរាប បានជួបប្រជុំត្រួតពិនិត្យ តាមដាន និងវឌ្ឍន៍​ភាពការងា​រត្រៀមរៀបចំ និងសម្របសម្រួលក្នុងអំឡុងពេល នៃកិច្ចប្រជុំគណៈអចិន្រ្តៃយ៍របស់​សមាគមតុលាកា​រធម្មនុញ្ញហ្រ្វង់កូហ្វូន (ACCF) នៅខេត្តសៀមរាប ជាមួយឯកឧត្តម ព្រហ្ម វិចិត្រអក្ខរ អគ្គលេខាធិ​ការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងប្រតិភូ ដោយមានការ​ចូលរួមពីតំណាង​អាជ្ញាធរ​ជាតិ​អប្សរា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ទីចាត់ការអន្តរវិស័យសាលាខេត្ត ទីចាត់​ការទំនាក់​ទំនងសាធារណៈ និងសហប្រតិបត្តិ​ការអន្តរជាតិសាលាខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរទេចរណ៍​ខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្នងដ្ឋាន​ការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធ​ហត្ថខេត្ត បញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងខេត្ត អង្គភាពនគរបាលទេសចរណ៍ អង្គភាព​នគរបាលការពារបេតិកភណ្ឌ និងអ្នកពាក់ព័ន្ធនានា។


កិច្ចប្រជុំនេះ មា​នគោលបំណងរក្សា​បាននូវសណ្ដាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយតាម​ផ្លូវសា​ធារណៈ មានសោភ័ណភាព និងបរិស្ថានស្អាត ជូនគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ដែលនឹង​អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍របស់សមាគមតុលាការធម្មនុញ្ញហ្រ្វង់កូហ្វូន (ACCF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧-៣០ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដោយមានគ​ណៈប្រតិភូអញ្ជើញមកពី ១០ប្រទេស ដឹកនាំដោយថ្នាក់​ប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញប្រចាំប្រ​ទេសនីមួយៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2094 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
112720 នាក់
ខែនេះ :
353913 នាក់
3 ខែនេះ :
905284 នាក់
សរុប :
17393368 នាក់