ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន​ ជនសង្ស័យ​ចំនួន៥នាក់​ ពាក់ពន្ឋ័ករ​ណី​គ្រឿងញៀន
Fri,18 October 2019 (Time 01:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 419នាក់)


រាជធានីភ្នំពេញ៖ជនសង្ស័យ​ចំនួន៥នាក់ រួមទាំង​ថ្នាំញៀន​ប្រភេទ ម៉ាទឹកកកចំនួន២៧កញ្ចប់ ​ត្រូវបាន កម្លាំងន​គរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍​សែនជ័យ បើកប្រតិបត្តិការបង្ក្រាបបានកាលពី​យប់​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ​នៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែ​នជ័យ រាជធានីភ្នំពេញ។

បើតាម​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់រួមមាន​៖
ទី១.ឈ្មោះ ឆាយ គីមហុង ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិជ្រៃកោងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មុខរបរបើកឡាន។
ទី២.ឈ្មោះ ផុន គិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិព្រៃល្វា សង្កាត់​ចោម​ចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ទី៣.ឈ្មោះ ណេង ភារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកនៅភូមិ ជ្រៃកោង សង្កា​ត់​ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ថ្នាំក្រាមសថ្លាចំនួន២៧កញ្ចប់។
ទី៤.​ឈ្មោះ ពិន ណារ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យនិង។
ទី៥.ឈ្មោះ ផល សុវណ្ណ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅភូមិជ្រៃកោង សង្កា​ត់​ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ចំនួន៥នាក់ រួមនឹងវត្ថុតាង​ត្រូវបាន​បញ្ជូនទៅកាន់ផ្នែក​ជំនាញ នៃអធិកា​រដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2755 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
113381 នាក់
ខែនេះ :
354574 នាក់
3 ខែនេះ :
905945 នាក់
សរុប :
17394029 នាក់