ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត
Wed,16 October 2019 (Time 06:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 485នាក់)


ខេត្តកំពង់ចាម​៖នៅព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០១៩ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខា​ធិការតំណាង​កាកបាទក្រហមកម្ពុជា បានអញ្ជើ​ញជាអធិបតី ក្នុងសន្និបាតសា​ខាកាកបាទក្រហមកម្ពុជា ខេត្តកំ​ពង់​ចាម ​អាណត្តិទី៥ (២០១៩-២០២៥) ដោយមានការអញ្ជើញចូលរួម​ពី គណៈកិត្តិយសសាខា គណៈ​កម្មាធិការ​សាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុម​ប្រតិបត្តិសា​ខា យុវជនកាកបាទ​ក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត។

ក្នុង​អង្គសន្និបាតអាណត្តិទី៥​នេះដែរ​កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាប្រធាន បានចាត់តាំងឯក​ឧត្តម ហ៊ុន ណេង ជាប្រធានកិត្តិ យសសាខា និងអនុ​ប្រធានកិត្តិ យសសាខា សរុបចំនួន១៩នាក់។សមាជិក សមាជិកាពេញសិទ្ធិបាន បោះឆ្នោត​ជ្រើសរើស​គ​ណៈកម្មាធិការសាខាអាណត្តិទី៥ ដែល មានសមាសភាព១៥នាក់ ស្រី៣នាក់ ក្នុង​នោះ​បានបោះឆ្នោតជ្រើសរើស ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការ​សាខា,លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ ,លោក ហួត​ វុទ្ធី អនុប្រធាន, លោក ប៉ែន ម៉ារឌី អនុប្រធាន, លោកជំទាវ ចាន់ វ៉ាន់នី ហេរញ្ញិក  និងលោក ស្រី សុភ័ក្រ្ត ជាលេខាធិការគណៈកម្មាធិការសាខា។

 គោលបំណងសំខាន់នៃសន្និបាតនេះគឺ  ៖ 
១/ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
២/ ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
៣/ បោះឆ្នោតជ្រើសរើសគណៈកម្មា ធិការសាខាអាណត្តិទី៥
៤/ ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខាអាណត្តិទី៥។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈ កម្មាធិការសា​ខាកាកបាទក្រហមកម្ពុជា ខេត្ត​កំពង់​ចាម អាណត្តិទី៥ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំដូចខាងក្រោម ៖
១-ពង្រឹងអភិបាលកិច្ចល្អ
២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព
៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៤-ពង្រីក និងអភិវឌ្ឍ​ន៍កម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត។
៥-ទំនាក់ទំនង​ល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត។ 
៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5578 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228312 នាក់
ខែនេះ :
551924 នាក់
3 ខែនេះ :
1102606 នាក់
សរុប :
17619586 នាក់