ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់
Wed,16 October 2019 (Time 03:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 396នាក់)


ខេត្តព្រះសីហនុ៖បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយមានការ​ចង្អុលបង្ហាញ​ពី​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយ​ប្រើប្រាស់ជំនាញ​ចូលជ្រៅទើប​នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០២​រំលង​អធ្រាត្រ​កម្លាំងជំនាញ​ផែននគរ​បាលព្រហ្មទណ្ឌ បានចាប់ខ្លួនបានជនសង្ស័យ​ចំនួន០២នាក់នៅចំណុចម្តុំឧតុនិយម​ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ ហើយ​ជនសង្ស័យ​ទាំង០២​នាក់នេះ គឺជាមុខសញ្ញាធ្វើសកម្ម​ភាព​វាយប្លន់យកលុយជនជាតិចិន ដូចគ្នាកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១​នៅតាមផ្លូវ​អង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការ​រងនគរបាលខេត្តព្រះសីហ​នុ បានធ្វើការបង្ហាញមុខ។
ជនរងគ្រោះមានឈ្មោះliu chuan ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិចិន មុខរបរកម្មករ​សំណង់​មានទី​លំនៅ លក់ដូរ កាន់លិខិតឆ្លងដែនលេខៈE 04 27 43 47 បាត់បង់​សម្ភារៈលុយ​ចំនួន១៧​០០ដុល្លារអាមេរិច និងទូរស័ព្ទដៃមួយគ្រឿងម៉ាក iphone។
ចំណែកជនស​ង្ស័យទាំង០២​នាក់ទី១.Zhou wen ភេទប្រុស អាយុ២៥​ឆ្នាំជនជាតិចិនមុ​ខរបរមិនពិត​ប្រាក​ដមានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ លិខិតឆ្លងដែន (គ្មាន) និង​ទី២.​ឈ្មោះTan Bei ភេទប្រុសអាយុ២៩ឆ្នាំ​ជនជាតិចិនមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់​លេខ២ ​ក្រុង.ខេត្តព្រះសីហនុ លិខិតឆ្លងដែន(គ្មាន)។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងបញ្ជាក់ថា បន្ទាប់ពីធ្វើការសា​កសួរជនសង្ស័យ​ទាំង០២នាក់​បានសារភាពថា កាលពីថ្ងៃ ទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ ពួកគេពិតជា​បាន​ធ្វើ​សកម្មភាពវាយប្លន់យកលុយជនជាតិចិនដូចគ្នានៅតាមផ្លូវអង្គការម្លប់តាប៉ាង ស្ថិតនៅ​ក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុពិត​ប្រាកដមែន ហើយពួកវានៅមានបក្ខពួកចំនួន​០២នាក់ទៀតដែល​បានប្រព្រឹត្តបទល្មើសចោរកម្ម​(លួចម៉ូតូដោយកាច់បំបែកសោ)។
បន្ទាប់ពីធ្វើការសាកសួ​ររួចហើយកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានបន្ត​ការស្រាវជ្រាវតា​មចាប់ខ្លួនបក្ខពួក​របស់ជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀត ថែមទាំងដកហូតសម្ភារៈ វត្ថុតាង​ជាច្រើន​ដែលជាឧបករណ៍សម្រួល​ក្នុងការប្រព្រឹត្តបទល្មើស​ចោរកម្មទៀតផង។ ជនសង្ស័យទាំង០២នាក់ទី១.Lin Wei ភេទប្រុស អាយុ២៩ឆ្នាំជនជា​តិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់លេខ ៤ ក្រុង.ខេត្តព្រះសីហនុលិខិតឆ្លងដែន(គ្មាន) និងទី២.Li HongLiang ភេទប្រុស អាយុ៤២ឆ្នាំ ជ​នជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ លិខិតឆ្លងដែន(គ្មាន)និងចាប់បាននូវវត្ថុតាងជាច្រើនទៀត។
បច្ចុប្បន្ន​កម្លាំងជំនាញការិយាល័យនគរបា​លព្រហ្មទណ្ឌកំរិតស្រាល កំពុងបន្តនីតិវិធីបញ្ជូន​ទៅសាលាដំបូង​ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2668 នាក់
ម្សិលមិញ :
4255 នាក់
សប្តាហ៍នេះ :
111393 នាក់
ខែនេះ :
355206 នាក់
3 ខែនេះ :
912067 នាក់
សរុប :
17388951 នាក់