ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន
Wed,16 October 2019 (Time 03:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 400នាក់)


ខេត្តកំពត៖ដោយមានការស​ហការពីជនរងគ្រោះ និងប្រភពព័ត៌មា​នដែលកម្លាំងជំនាញ​ប្រមូល​បាននោះ ​ទើបកម្លាំងឈានដល់ការចាប់ខ្លួនជនសង្ស័យ​ម្នាក់ រីឯ២នាក់ទៀតកំពុង​រត់គេចខ្លួន​សមត្ថកិច្ចកំពុងតាមប្រម៉ាញ​ លើករណីរំលោភបូកស្ដ្រីជ​នជាតិបារាំងម្នាក់ នៅក្រុងកំពត កាលពីវេលា​ទាបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ។


បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បាន​ប្រាប់អ្នកសារ​ព័ត៌​មាន​ឲ្យដឹងនៅថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០១៩នេះថា កាចុះ​ប្រតិបត្តិការនេះ​បាន​ធ្វើឡើងក្រោមការ​បញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។សមត្ថកិច្ចបញ្ជាក់ថា​៖ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន​ឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទី​លំនៅភូមិបឹងវែង ឃុំ វាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរបើកឡានឈ្នួល​។

នៅចំ​ពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាព​នេះពិតប្រាក​ដ​មែន​ ហើយនៅជនដៃដ​ល់២នាក់ទៀត ដែលបានធ្វើសកម្មភាពនេះកំពុងរត់គេចខ្លួន​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវបន្ដទៀត។

គួរម្លឹកដែរថា កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ដ្រីជនជាតិបារាំងម្នាក់ អាយុ៤៣ឆ្នាំ ត្រូវបានមនុស្ស៣នាក់ចាប់បង្ខំរុញចូលរថយន្តយកទៅចាប់រំលោភបូកក្នុងឡាន នៅតាមផ្លូវចាក់​បេតុង រួចចូលទៅក្នុងព្រៃស្ងាត់មួយកន្លែង នៅម្តុំឆ្នេរមាត់ព្រែកកំពត ក្រុងកំពត រួចរត់គេចខ្លួនបាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2870 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
225604 នាក់
ខែនេះ :
549216 នាក់
3 ខែនេះ :
1099898 នាក់
សរុប :
17616878 នាក់