ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ
Tue,15 October 2019 (Time 09:51 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 475នាក់)


ខេត្ត​កំពត៖​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្ត​កំ​ពត បានប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធនិង​ថ្វាយ​ព្រះរាជកុសលដ៏ថ្លៃថ្លាជូនព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ​គ"ម្រប់៧ឆ្នាំ​ នាបរិវេណសាលាខេត្ត។​

ពិ​ធី​នេះ​មានការអញ្ជើញ​ចូលរួម ពីសំណាក់ ឯកឧត្ដម​ ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត និង​ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុម​ប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក-លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត ថ្នាក់​ដឹកនាំនិងមន្ត្រី​រាជការ​នៃមន្ទីរ អង្គ​ភាព ជុំវិញខេត្ត សិស្សនិស្សិត ចំនួនប្រមាណ១៦១៣អង្គ/នាក់។
ក្នុងមនោសញ្ចេត​នាប្រកបដោយការនឹករលឹកត​បស្នងនូវគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន នៃ​ព្រះរាជសកម្មភាពក្នុង​ព្រះរាជកិច្ច​បម្រើជាតិមាតុភូមិរបស់"ព្រះបរមរតនកោដ្ឋ"។​

សន្ទរកថា ឯកឧត្ដម​ជាវ តាយអភិបាល​ខេត្ត ក៏បានលំអោនកាយ​ថ្វាយនូវព្រះរាជកុសល​ដ៏ថ្លៃថ្លា​ចំ​ពោះ​ព្រះករុណា​ព្រះបាទសម្ដេចព្រះ នរោត្តម​សីហនុ «ព្រះបរមរតនកោដ្ឋ»​ក្នុង​ឱកាសគម្រប់ខួប៧ឆ្នាំ​ដែលជាថ្ងៃ​ចូលទីវង្គត់របស់ព្រះអង្គ​សូមឧទ្ទិសបួងសួងដល់ព្រះ​វិញ្ញាណក្ខ័ន្ធ សូម​ព្រះអង្គ​ទ្រង់យាង​ចាប់បដិសន្ធិក្នុង​ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
839 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
163293 នាក់
ខែនេះ :
509050 នាក់
3 ខែនេះ :
1100745 នាក់
សរុប :
17620679 នាក់