ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ
Wed,16 October 2019 (Time 01:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 486នាក់)


រាជធានីភ្នំពេញ​៖លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំ​នាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា មានប្រសាសន៍បែបនេះក្នុងឱកាស​ជំនួប​ការងាររវា​ងលោកស្រី​កិត្តិ​សង្គហបណ្ឌិត និងលោក ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋាន អធិការកិច្ចរដ្ឋា​ភិ​បាលវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១​៩​។

ក្នុងឱកាសនោះលោកស្រី​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា តាមរយៈ​ជំនួបនាថ្ងៃនេះ ជាការអនុវត្តតា​មអនុសារណៈយោគយ​ល់គ្នារវាងក្រសួងទំនាក់​ទំនងជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាល នៃសា​ធារណៈរដ្ឋសង្គមនិយ​មវៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ដែលបានចុះ​ហត្ថលេខារួម​គ្នា​កាលពីឆ្នាំ​២០០៥។
ក្នុងនោះ លោកស្រី​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ក៏បានស្នើឲ្យលោក ឡេ មិញខាយ ជួយពង្រឹងប​ន្ថែមទៀតដល់វិទ្យាស្ថានជាតិអធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និងបោះពុម្ពផ្សាយ និងផ្តល់គ្រូ​ជំនាញដើម្បីទៅបង្រៀននៅវិទ្យាស្ថានជាតិ អធិការកិច្ច រយៈពេលខ្លី និងរយៈពេលមធ្យម។

ជាការឆ្លើយតប លោក ឡេ ម៉ិញខាយ ក៏បានឯក​ភាពទាំងស្រុង​លើសំណើរ​បស់លោកស្រីកិត្តិ​សង្គ​ហបណ្ឌិត ម៉ែន សំអន ព្រោះថា ការបញ្ជូនគ្រូឧទ្ទេសនាមពីប្រទេសវៀតណាម ទៅបង្រៀនដ​ល់មន្ត្រី​នៅវិទ្យាស្ថានជាតិអធិការកិច្ចនោះ គឺភាគីកម្ពុជាអាចមានលទ្ធភាពប​ញ្ជូនមន្ត្រីរាជការមកទទួលការ បណ្តុះ​បណ្តាលបា​នច្រើននាក់។
ជាមួយគ្នា​នេះ លោកស្រី​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ក៏បានអញ្ជើញលោក ឡេ មិញខាយ អញ្ជើញដឹកនាំគ​ណៈប្រតិភូទៅបំ​ពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា ក្នុងពេ​លវេលាណាមួយ​ដ៏សមស្របក្នុង​ឆ្នាំ២០២០ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការងា​រអធិ​ការកិច្ចរ​វាងប្រទេស​ទាំងពីរ ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17473975 នាក់