ព័ត៌មានជាតិ

កិច្ចប្រជុំ​ពិភាក្សា​ ស្តីពី​ការរៀបចំសន្និបាត​ អាណត្តិ​ទី៦​ និងត្រៀមប្រារព្ធ​ពិធីខួបលើកទី១៦២​ របស់​ កាក​បាទក្រហម​ខេត្តបន្ទាយមានជ័យ​ ៨ ឧសភា​

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តមអ៊ុំ រាត្រីប្រធា​នគណៈកម្មាធិការ​សាខាកា​កបាទក្រ​ហម​ខេត្តបន្ទាយ​មានជ័យនាចុងសប្តាហ៍នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារមួ​យចំនួន​របស់កាក​បាទក្រហម ​ដោ​យមា​នរបៀបវារៈ​មួយចំនួនដែលត្រូវបា​នលើក​យកមក​ពិភាក្សា។ ឯកឧត្តម​ អ៊ុំ រាត្រីបានលើក​ឡើងថា​ កិច្ចប្រជុំនាថ្ងៃនេះ​ ទី១​ សុំកា​រពិនិត្យ​ពិភាក្សា​ លើសេចក្ដីព្រាង​ សេចក្ដីស​ម្រេចស្ដីពីកា​រចាត់​តាំងវិធាន​ការលើ​ គណៈកម្មការ​អនុគណៈកម្មការរួម​ ដើម្បីធ្វើការរៀបចំសន្និបាត​ អាណត្តិទី៦​។ ទី២​សុំការពិនិត្យពិ​ភាក្សាបេក្ខជនគណៈ​កម្មការអា​ណត្តិទី៥​ នឹងឈានទៅអាណត្តិទី៦​ ដែលគ​ណៈក​ម្មការកិត្តិយស​សាខា​ និងទី៣​ សុំការពិ​និត្យពិភាក្សាការងារត្រៀម​រៀបចំប្រារព្ធខួបទី​១៦២ ៨ឧសភា​ ២០២៥​ របស់​កាកបាទក្រហមអឌ្ឍចន្ទក្រហ​មថ្នាក់ខេត្ត ពាក់ព័ន្ធនឹងបេក្ខជនគណៈ​កម្មាធិការសា​ខាកាកបាទក្រ​ហមក្នុង​អាណត្តិទីប្រាំ។ក្នុង​នោះលោកស្រី ស្រី សុខុម​ លេ​ខាធិកា​រគណៈក​ម្មាធិការ​សាខា​និង​ លោកស្រី​​ ឆាន់​ ច័ន្ទសោ​ភាអនុប្រ​ធាន​គណៈកម្មាធិការសាខា ​បានធ្វើការ​ស្នើសុំ លាលែង​ពី​គ​ណៈកម្មាធិកា​រសាខាដោ​យមូលហេតុផ្លាស់ប្ដូរទី​លំនៅ ដូច​នេះ​គណៈកម្មាធិការនឹងសម្រេច​ជ្រើសរើសថ្មីជំនួស

ឯកឧត្តម​ អ៊ុំ រាត្រីបានមានប្រសាសន៍សម្ដែងការកោ​តសរសើរ ដោយស្មោះចំពោះឯកឧត្តម​ លោកជំទាវអស់​ លោក លោកស្រី គណៈកម្មាធិការសា​ខាព្រមទាំង​មន្ត្រីប្រតិបត្តិទាំងអស់ដែលបា​នខិ​តខំប្រឹងប្រែងយកចិត្តទុកដាក់លះបង់ពេលវេ​លាកម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះអ្នកងាយ​រងគ្រោះនិង រងគ្រោះ​ ពង្រឹងកម្លាំងសកម្មភាពមូលដ្ឋាន​ ក្នុងការលើកកម្ពស់​សេចក្តីថ្លៃថ្នូររបស់មនុ​ស្សជាតិដើម្បីបុព្វ​ហេតុមនុស្សធម៌នៅគ្រប់ទី​កន្លែងដែលពុំទុកឲ្យនរណាម្នាក់អ​ត់អាហា​រស្លាប់នោះឡើយ៕

Leave a Reply

Your email address will not be published.