ព័ត៌មានជាតិ

ខេត្តប៉ៃលិន​មានភ្ញៀវទេ​សចរជាតិ-អន្តរជា​តិ ម​កលេងកំ​សាន្ត ជាង ៧ម៉ឺននាក់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន-វៀត​ណាម ឆ្នាំ២០២​៥ នេះ

ប៉ៃលិន៖ ខេត្តប៉ៃលិន​ជាខេត្តមួយ​ដែលមា​នសក្តានុព​លខាងវិស័​យទេសចរណ៍​បែប​អេកូធម្មជាតិ​ដ៏​ល្បីល្បាញ បន្ទាប់ពី​ត្បូងថ្ម​ធម្មជា​តិដ៏​មានតម្លៃ និងល្អប្រណិតដែ​លទទួល​ស្គាល់ពីសំណា​ក់ភ្ញៀវជាតិ និ​ងអន្តរជាតិ ជាក់​ស្តែងនៅក្នុងឱកាសបុណ្យចូ​លឆ្នាំចិនវៀតណាម ឆ្នាំ២០២៥នេះ គឺបងប្អូនប្រជាព​លរដ្ឋ ទាំងនៅ​ក្នុង​ខេត្តប៉ៃលិន និងម​កពីបណ្តា​ខេត្តផ្សេងៗ ជាង​ ៧ម៉ឺននាក់ បាននាំគ្នាមកលេង​កំសាន្ត ជាល​ក្ខណៈគ្រួសារ ជា​លក្ខណៈមិត្តភក្តិ នៅតា​មរម្មណីយដ្ឋាននា​នា ក្នុងខេត្តប៉ៃលិន យ៉ាង​ច្រើនកុះ​ករ ហើ​យពួកគា​ត់បានសម្តែងនូវកា​រសប្បាយរីករាយ ជា​មួយនឹងទេសភាពតំបន់ខ្ពង់រាប មាន​ព្រៃភ្នំជ្រលងដងអូរ ធ្វើឱ្យពួកគាត់ មាន​អារម្មណ៍ស្រស់ស្រាយ ល្ហែល្ហើយពីទុក្ខកង្វល់ និងកា​រនឿយ​ហត់នានា ក្នុងការប្រកបការ​ងារចិញ្ចឹមជីវិតកន្លងមក។

លោក លឹម វាសនា ​ប្រធានមន្ទីរទេសចរ​ណ៍ខេត្តប៉ៃលិនបានលើកឡើងថា៖ ដោយខេត្តប៉ៃលិន មាន​សក្តានុពលផ្នែ​កអេកូទេសចរណ៍ សម្រាប់ស្វាគ​មន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងដោយមា​នការ​យកចិត្តទុកដាក់ខ្ពស់ពី​សំណាក់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិន ក្នុងកា​រកែរលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណ្ឌភាព​នៅតា​មតំបន់រ​មណីយ៍ដ្ឋានទេ​សចរណ៍ និងតាមទីសាធា​រណៈក្នុង​ខេត្ត ដែ​លប្រែក្លាយ​ជាទីកន្លែងទេសច​រណ៍ដ៏ស្រស់បំព្រង បរិស្ថា​នល្អ និងពង្រឹងផ្នែក​សេវាកម្មទេ​សចរណ៍ ដូចជា៖ សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជ​នីយដ្ឋាន ដើម្បីផ្ដ​ល់សេវាជូនភ្ញៀវ​ទេសចរណ៍​ជាតិអន្តរជាតិ ដែលមក​លេងកម្សាន្តក្នុងខេត្តប៉ៃលិន ហើយនៅក្នុង​ឱកាសបុណ្យចូលឆ្នាំប្រ​ពៃណីចិនវៀត​ណាមឆ្នាំនេះ គឺមានភ្ញៀវទេ​សចរណ៍យ៉ា​ងច្រើន បានជ្រើសរើ​ស ម​កកំសាន្តតាម​រម្មណីយដ្ឋាននា​នាក្នុងខេត្តប៉ៃលិន។

បើតា​មរបាយការណ៍រ​បស់មន្ទីរទេសច​រណ៍ខេត្តប៉ៃលិន ​បានឱ្យដឹងថា៖ ក្នុងរយៈពេល ០៣ថ្ងៃ ចាប់​ពីថ្ងៃទី២៩ដល់​ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២៥៖ ចំនួនភ្ញៀវជា​តិសរុប មានចំនួ​ន ៧២,២៨២នាក់ បើប្រៀប​ធៀបទៅនឹ​ងឆ្នាំ២០២៤ មានកា​រថយចុះ ​៩,២៩% ក្នុង​នោះភ្ញៀវជា​តិសរុបចំនួន ៧១,៨១១​នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការថយចុះ ៩,៥៩% និងភ្ញៀវអន្តរជាតិសរុបចំនួន ៤៧១នាក់ ​បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការកើនឡើង ៧៥,៧៤%

Leave a Reply

Your email address will not be published.