ព័ត៌មានជាតិ

ឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប អញ្ជើញ ចូលជួបសម្តែង​ការគួរសម​ជាមួយថ្នាក់ដឹ​កនាំស្នង​ការនគរបាលខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ) ៖លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការ​រងផែនការងារអន្តោប្រវេសន៍ តំណា​ងឱ្យលោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាលខេត្តបន្ទាយមា​នជ័យ បាន​អញ្ជើញ ជួប​សម្តែងការគួរសមជា​មួយ ឯកឧត្តម យ៉ូណេហ្សាវ៉ា​ អាត់ស៊ូស៊ី ប្រធានការិ​យាល័យកុ​ងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នា​រសៀល​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។

នាឱកាសនោះ​ឯកឧត្តម យ៉ូណេ​ហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រ​ចាំខេត្តសៀមរាប បានថ្លែងនូវកា​រកោ​តសរសើរ ចំពោះការខិតខំប្រែង និងកិច្ចហការល្អ របស់​កងកម្លាំងនគរបាល ក្រោមការដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលបានបំពេ​ញតួរនាទី ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋបានល្អ ទាំង​ការផ្តល់សេវាសាធារណ: ទាំងការបង្ការ បង្ក្រាបបទល្មើស​នានា និងគ្រោះថ្នាក់ផ្សេងៗ ។ ជាចុ​ង​បញ្ជប់លោកក៏​បានធ្វើការស្នើ​សុំកិច្ចសហប្រតិបត្តិកា​របន្ថែម​ជាមួយនឹងស្នងការនគ​របាល​ខេត្តក្នុង​ការជួយ​គាំទ្រយកចិត្តទុកដាក់លើបងប្អូនជនជាតិជប៉ុនដែលមកធ្វើការ និងវិនិ​យោគនៅក្នុង​ខេត្តបន្ទាយមា​នជ័យ ក្នុងករណីមានអ្វីមួយកើតឡើង មានការសហការនិ​ងផ្តល់ព័ត៌មានម​កការិយាល័យកុងស៊ុលជប៉ុន ដើម្បីធ្វើការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

លោក ឧត្តមសេនីយ៍ត្រី អេង លីហួរ ក៏សូមស្វាគ​មន៍យ៉ាងកក់ក្តៅ និងជួយសម្រប​សម្រួលធានា​ដល់ការកា​រពារសន្តិសុខ សុវត្ថិភាពដល់គ្រប់ធុរជនទាំងអស់​ក៏ដូចជា​បងប្អូនជនជាតិ​ជប៉ុនតាម​ផ្លូវច្បាប់ និងចំពោះអ្នកវិនិយោគជប៉ុនក្នុងខេត្តបន្ទាយមានជ័យ ឱ្យបានល្អ និងចុងបញ្ជប់​លោ​កឧត្តមសេ​នីយ៍ស្នងការរងសូមថ្លែងអំណ​រអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ ឯកឧត្តម យ៉ូណេ​ហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ដែលបានអ​ញ្ជើញ​មកជួបសួ​រសុខទុក្ខ សូមទទួលបានសុខ​ភាពល្អ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Leave a Reply

Your email address will not be published.