ព័ត៌មានជាតិ

វគ្គផ្សព្វផ្សាយស្តីពីចល​នាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់និស្សិត នៅសាកលវិទ្យាល័យ​ជាតិមានជ័យ ខេត្តប​ន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ​សាខាកាកបាទក្រហម​ខេត្តបន្ទាយមានជ័យ បានបើកវគ្គផ្សព្វផ្សាយស្ដីពី​ប្រវត្តិច​លនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់និស្សិត នៅសាកលវិទ្យាល័យជាតិមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ ។ពិធីនេះ​បានធ្វើឡើងនៅសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០​២៥ ដោយមានការចូលរួមពី លោក លោកស្រី មន្ត្រីកាកបាទក្រហមខេត្ត សាកលវិទ្យាធិការ ប្រធានកា​រិយាល័យសិក្សា និងសិស្សានុ​សិស្សជាច្រើននាក់ផងដែរ។

ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមា​នសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន។ ក្នុងស្ថានភាពបច្ចុប្បន្ន ដែលរាជ​រដ្ឋាភិ​បាលក​ម្ពុជា បានបើកប្រ​ទេសជាតិឡើងវិញ លើគ្រប់វិស័យក្នុងស្មារតីដោះស្រាយការលំបាក លើក​កម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត។

កាកបាទក្រហម បានបំផុសកម្លាំងមនុស្សធម៌ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋា​នឲ្យចូលរួមជា​មួយសមាគមជាតិ តាមរយៈយុទ្ធនាការរួមគ្នា ជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហា​ប្រឈមនានាជូនប​ងប្អូនប្រជាពលរដ្ឋនិងពង្រឹងភាពធន់ក្នុងសហគមន៍

លោកស្រី សុខ លាភា បានបញ្ជាក់ថា គោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហមកម្ពុជា រួម​មាន៖ ១. ភាពមនុស្សធម៌ កើតឡើងដោយបំណងប្រាថ្នា សំដៅជួយជនរងគ្រោះ ងាយរងគ្រោះ មិនប្រកាន់​ពូជ​សាសន៍ មិនបែងចែក ឬរើសអើង ២.មិនលំអៀង ជាភាពមិនបែងចែក រើសអើងសញ្ជា​តិពូជសាសន៍ វណ្ណៈ ឬនិន្នាការនយោបាយឡើយ ៣. អព្យាក្រឹត្យភាព មិនចូលរួម​ក្នុងការវែកញែ​ករកខុសត្រូវក្នុងបញ្ហា​នយោបាយ ជំនឿសាសនា ឬមនោគមវិជ្ជា ៤. ឯករាជ្យភាព ចលនាត្រូវតែឯ​ករាជ្យទោះជា​ជំនួយការឲ្យរដ្ឋាភិបាលខាងសេវាកម្មមនុស្សធម៌ និងស្ថិតនៅក្រោម​ច្បាប់របស់ប្រទេ​សណា​ក៏ដោយ ក៏ជានិច្ចកាលត្រូវតែរក្សាស្វាយភាពរបស់ខ្លួន ៥. សេវាកម្មស្ម័គ្រចិត្ត គឺជាអង្គភា​ពសង្គ្រោះដោយ​ស្ម័គ្រចិត្តដែលមិនមែនធ្វើសកម្មភាព ដោយសារតែចង់ជំនិញនោះឡើយ ៦. ឯកភាព សមាគមជាតិនោះ ត្រូវតែបើកចំហជូនជនគ្រប់រូប ហើយត្រូវបំពេញភារកិច្ចមនុស្សធម៌ នៅទូទាំង​ប្រទេស និងទី៧ សាកលភាព ចលនាកាក​បាទក្រហមមានកា​រទទួលខុសត្រូវក្នុ​ងការជួយគ្នាទៅ​វិញទៅមក គឺជាលក្ខណៈសកល។

 

គួរបញ្ជាក់ថា ក្នុងវគ្គផ្សព្វផ្សាយស្ដីពីចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមនេះផងដែរ លោកស្រី​មន្ត្រី​សាខាកាកបាទក្រហមខេត្ត បានឡើងធ្វើបទបង្ហាញពីប្រវត្តិសង្ខេបរបស់ចលនាកាកបាទក្រហម និង អឌ្ឍចន្ទក្រ​ហម ដើម្បីបានយល់ជ្រាបដល់ក្រុមនិស្សិតសាកលវិទ្យាល័យជាតិមានជ័យ៕

Leave a Reply

Your email address will not be published.