ព័ត៌មានជាតិ

សម្តេចនាយ​ករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី ខេត្តតាកែវ

ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្មក់ចុះជួប​សួរសុខទុក្ខប្រជា​កសិករ ដែលកំពុងបូ​មទឹកដា​ក់ស្រែ តាមប្រ​ឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាម​ប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ។

សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង២,០០០ហិកតា តែប្រជាពលរដ្ឋធ្វើដល់ ,០​០០ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានកាស្វែងរកកិច្ចអន្តរាគមន៍។

ក្រោយកើត​មានបាតុភាពស្វែងរកកិច្ចអន្ត​រាគមន៍នោះ អាជ្ញាធ​រពាក់ព័ន្ធក៏បា​នចុះពិនិត្យលទ្ធភាព ដើម្បី​ទាញយក​ទឹកម​កជួយ​សង្គ្រោះស្រូវប្រជាព​លរដ្ឋពេល​នេះ​ ទឹកបា​នបូមដាក់ប្រឡាយ ហើយ​ប្រជាកសិករកំពុង​បូមដាក់ស្រែ ដើម្បីបន្តដង្ហើ​មស្រូវ ប្រកប​ដោយក្តីត្រេកអរ

Leave a Reply

Your email address will not be published.