ព័ត៌មានជាតិ

មន្ត្រីជំនាញចរាច​រណ៍ផ្លូវគោក ចុះអប់រំផ្សព្វផ្សាយសុវត្ថិភា​ពចរាចរណ៍ផ្លូវគោក នៅចំណុចរង្វង់​មូល​យាយ​ច្រូតស្រូវ ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី

(បន្ទាយមានជ័យ) ដើម្បីពញ្ញាក់ស្មារតី កា​ត់​បន្ថយ​នូវគ្រោះថ្នា​ក់ចរាចរណ៍ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២​០២៥ ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​នៃមន្ទីរសាធា​រណការ និងដឹ​កជញ្ជូន​ខេត្តបន្ទាយមាន​ជ័យ រួម​ជា​មួយកងកម្លាំងន​គរបាលចរាចរណ៍ផ្លូវគោកខេត្ត សាខាកា​កបាទក្រហមខេត្តបន្ទាយមា​នជ័យ និ​ងយុវជ​នស... នៃមន្ទីរសាធា​រណការ និងដឹ​កជញ្ជូន​ខេ​ត្តបន្ទាយមានជ័យ ដឹកដោ​យលោក សុក ចាន់​ថា ប្រធានមន្ទីរ​សាធារណការ និងដឹ​កជញ្ជូន​ខេ​ត្តបន្ទាយមា​នជ័យ និងលោ​កវរសេនីយ៍ឯក គី មករា នាយការិយា​ល័យ​ចរាចរណ៍ជើង​គោក បានចុះអ​ប់រំផ្សព្វផ្សាយ​សុវត្ថិភាពច​រាចរណ៍ផ្លូវគោក ស្ថិតនៅ​លើ​កំណាត់ផ្លូវជាតិ​លេខ៥ នៅចំណុចរង្វង់មូលយា​យច្រូតស្រូវ ឃុំឫស្សីក្រោក ស្រុកមង្គល​បូរី ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក គី មករា នាយការិយាល័យ​ចរាចរណ៍ផ្លូវ​គោកខេត្តប​ន្ទាយមាន​ជ័យបាន​ប្រាប់ថា៖មិន​អោយបងប្អូនប្រជាព​លរដ្ឋគោរពមន្ត្រីនគរបាលចរាចរណ៍នោះទេ គឺយើងត្រូវចូល​រួមគោរ​ពច្បាប់ច​រាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួន​ឯងនិងអ្នកដ៍ទៃនៅ​ពេលបើ​កបរច្បាប់ត​ម្រូវអ្នកបើក​បរម៉ូតូត្រូវមានពួក​សុវត្ថិភាពអោយបានគ្រប់គ្នា ម៉ូតូត្រូវមានកញ្ចក់ និងភ្លើងគ្រប់គ្រាន់​តាមស្តង់ដា អ្នកបើបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ និងដឹកជញ្ជូនតាមកំណត់។

លោកបានបញ្ជាក់ថា៖ ការចុះផ្សព្វផ្សា​យនេះ គឺសំដៅការធ្វើដំណើរ​តាមផ្លូវត្រូវគោរ​ពច្បាប់ចរា​ចរណ៍​អោយបានគ្រប់គ្នា ជាពិសេស ការបើ​កបរគ្មានគ្រឿងស្រវឹង និងបើកបរចេះអធ្យាស្រ័យ និងអនុគ្រោះ​អោយគ្នាទៅវិញទៅមក​ទើបគ្មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង

ជាមួយគ្នានោះលោក សុក ចាន់ថា ប្រធានមន្ទីសាធា​រណៈការណ៍និង​ដឹកជញ្ជូនខេត្តប​ន្ទាយមា​នជ័យ បាន​បញ្ជាក់ថាការចុះផ្សព្វផ្សាយ​ច្បាប់ចរាចរ​ណ៍ផ្លូវគោកនេះ បានចែកសៀវ​ភៅច្បាប់ច​រាចរណ៍ ខិតប័ណ្ណស្តីពី​ណែនាំ​ការបើក​បរទោចក្រយានយន្ត និងរថយន្តហើ​យចែកមួក​សុវត្ថិភាពដល់​អ្នកដំណើរដែ​លគ្មាន​ពាក់មួកសុវត្ថិភា​ពលើ​កនេះ​អនុគ្រោះ លើកក្រោយវិធាន​ការតាមច្បាប់ដោ​យគ្មានលើកលែ​ងឡើយ

ក្នុងឱកាសមន្ត្រីចម្រុះចុះផ្សព្វផ្សាយអ្នកដំ​ណើរដែលមិនពាក់មួកសុវត្ថិភាពត្រូវបានអោយ​ឈប់ហើ​យឆ្លើ​យសំនួរបើឆ្លើយត្រូវជូនមួកសុវត្ថិភា​ពចំនួន១ និងណែ​នាំអប់រំច្បាប់ចរា​ចរណ៍ផ្លូវគោកផងដែរ

Leave a Reply

Your email address will not be published.