ព័ត៌មានជាតិ

តូបអា​ជីវក​ក្នុងផ្សារត្រី ក្រុងប៉ោយប៉ែត ត្រូវអគ្គីភ័យ​ឆាបឆេះអស់​ចំនួន៣តូប សំណាងហើយមិន​ឆេះ​រា​លដាល​ ដោយ​ការអន្តរាគ​មពី​កម្លាំង​សមត្ថកិច្ចនិង​ងប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ៖តូបអាជីវករ ក្នុងផ្សារត្រី ស្ថិតនៅ​ក្នុងភូមិបាលិ​លេយ្យ១ សង្កាត់/ក្រុងប៉ោ​យ​ប៉ែត ខេត្តបន្ទាយ​មានជ័យ ត្រូវបា​នអគ្គីភ័យ​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល​នៅ​យប់​ថ្ងៃបុណ្យចូ​លឆ្នាំប្រពៃ​ណីជន​ជាតិចិនវៀតណាម ថ្ងៃទី​២៨ ឈានចូល ២៩​ ខែមករា ឆ្នាំ២០២៥ បង្ក​ការភ្ញាក់ផ្អើល ។ក្រោយពីទទួលបានព័ត៌មាន​នេះភ្លាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​កា​រនៃ​ស្នងកា​រដ្ឋានន​គរបា​លខេត្តបន្ទាយ​មានជ័​យ បាន​បញ្ជូនកម្លាំងអ​ធិការដ្ឋានន​គរបាលក្រុង​ប៉ោយប៉ែត កម្លាំង​វរៈនគរបាលកា​រពារព្រំដែ​នគោ​កលេខ៨៩១,៩១១ ជាង១០០ នាក់ នាំយ​ករថ​យន្តទឹ​កចំ​នួន​០៤គ្រឿង ស​ហការ​ជាមួយ កម្លាំងក​ងរាជអាវុធហ​ត្ថ កម្លាំងយោធា អាជ្ញាធរមូ​លដ្ឋាន ប្រជាពលរដ្ឋ ជួយអន្តរា​គមន៍ពន្លត់ រហូតដល់​វេលាម៉ោង២​៤:៥០នាទី ទើបគ្រប់​គ្រង​ស្ថានការបាន​និងភ្លើង​រលត់​ទៅវិញ​ទាំងស្រុង។

ពាក់ព័ន្ធករណីខា​ងលើនេះ​បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា ទំ​នង​អាចបណ្តា​លមកពីទុ​ស្សេខ្សែ​ភ្លើង ព្រោះ​ថា​នៅ​យប់​រំលង​អាធ្រាតផ្សារមានស​ភាពស្ងប់ស្ងាត់ ហើ​យនៅ​សុខៗ​ក៏ស្រាប់តែ​មាន​ផ្សែងអណ្តា​តភ្លើងឆា​បឆេះ​បង្កការភ្ញា​ក់ផ្អើលនិ​ងភ័យស្លន់​ស្លោគ្រប់ៗគ្នា តែដោយមាន​ការយក​ចិត្តទុកដាក់​សហការគ្នាល្អពី​អាជ្ញាធ កងកម្លាំងប្រដា​ប់​អាវុធទាំងបីប្រភេទ រួម​ជាមួ​យប្រជា​ពលរដ្ឋ ទើ​ប​គ្រប់គ្រង​ស្ថានការបានទាំងស្រុង ។

លោកវរៈសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនៃ​អធិការដ្ឋាននគ​របាលក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា ករណី​អគ្គីភ័យឆាប់​ឆេះផ្សារត្រី បានប​ណ្ដាលឲ្យឆេះតូប​អស់ចំនួន ៣តូប គឺតូប​សាឡន១ តូប​អីវ៉ា​ន់ចាប​ហួយ១ និងតូបលក់​ខោអា​វ១​ អីវ៉ាន់ឆេះទាំងស្រុង តែមិនបាន​បណ្ដាលឱ្យជ​នណាម្នាក់រងរបួស ឬស្លាប់​បាត់បង់ជីវិ​តឡើយ៕

Leave a Reply

Your email address will not be published.