ព័ត៌មានជាតិ

មុខសញ្ញាក្មេងទំ​នើង០៤​នាក់ ជំនាញ​ខាង​ជិះម៉ូតូដេញ​កាប់គ្នាពេ​លរាត្រី​នៅក្រុងប៉ោយប៉ែត ត្រូវន​គរបាល​ឃាត់ខ្លួនប​ញ្ជូន​ទៅតុលាការ

(បន្ទាយមានជ័យ) ដោយអនុវត្ត​តាមការណែ​នាំ និង បទបញ្ជារបស់លោកឧ​ត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ កម្លាំងផែន​ព្រហ្មទណ្ឌ និង កម្លាំង​អធិ​ការដ្ឋាននគរបាល​ក្រុងប៉ោយប៉ែត បានស​ហការគ្នា ចុះស្រាវ​ជ្រាវបង្ក្រា​បមុខ​សញ្ញាក្រុម​ក្មេងទំ​នើងបានចំនួ​ន០៤នាក់ ដែលតែងតែ​ធ្វើសកម្មភាព ​ជិះម៉ូតូយ​កដាវឬកំបិត វាយកាប់ចា​ក់គ្នាតា​មដងផ្លូវសាធារ​ណៈពេលរាត្រី នៅក្នុង​ភូមិសាស្រ្តក្រុងប៉ោ​យប៉ែតយក​មកសួរនាំ។

ជនសង្ស័យ​ជាក្មេងទំនើង​ដែលត្រូវន​គរបាលឃា​ត់ខ្លួនរួមមា​ន៖ឈ្មោះ ពៅ ពិសាល ភេទប្រុស អាយុ ១៨ឆ្នាំ,ឈ្មោះ ស៊ីម ខេណា ភេទប្រុស អាយុ ១៦ឆ្នាំ,ឈ្មោះ សុខ រីមភេទប្រុស អាយុ១​៨ឆ្នាំ ទាំងបី​នាក់រស់នៅភូមិ​បាលិលេយ្យ២ សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត, ឈ្មោះធឿត ថៃ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅ​ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។​វត្ថុតាងដែរ​ដកហូត​បានរួមានៈ​ម៉ូតូម៉ា​កហុង​ដាទ្រី​មចំនួន ០២គ្រឿង ពណ៌​ខ្មៅ ជាម​ធ្យោបាយ​ជិះធ្វើសកម្មភាព, កាំ​បិតផ្គា​ក់ចំនួន ៦ដើម, កាំបិត​ផ្គាក់ ៣ដើ​ម, កា​បិតតាំង​តោ ២ដើម, កាំបិត​សាំម៉ូរ៉ៃ ១ដើម។

មុនឃាត់ខ្លួន កាល​ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧.៣០នាទី នៅចំណុចមណ្ឌល៧ ស្ថិត​ក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែ​ត ខេត្តបន្ទាយមានជ័យ មានក្មេងទំ​នើង​មួយ​ក្រុមស៊ី​ចេ (ធីម​CJ) ដែល​មាន​ន័យថា​កាហ្វេកញ្ចប់ ​មានគ្នា​ចំនួន ១០នាក់ ជិះម៉ូតូចំនួន ០៤​គ្រឿង ប្រដាប់​ដោយកាំ​បិតចំនួន​ ៦ដើម (កាំបិតផ្គាក់​៣ដើម និងកាំបិតសាម៉ូរ៉ៃមួយដើម និងកាំបិត​តាំងតោ ២ដើម) បានធ្វើសកម្មភាពដេញកាប់​ទៅលើក្មេងទំនើង​ជាមួយក្រុមទៀតឈ្មោះធីមធីចេចេ (ធីមTJJ) ប៉ុន្តែពុំបណ្តាលឱ្យមានអ្នករងរបួសឬខូចខាតសម្ភារៈនោះទេ (រត់គេចខ្លួនផុត)បន្ទាប់​ពីកើ​តហេតុភ្លាម កម្លាំងនគ​របាលជំនាញបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនស​ង្ស័យទាំងនេះបា​នជាបន្ត​បន្ទាប់

នៅចំពោះ​មុខសមត្ថកិច្ច ជន​សង្ស័យទាំ​ង០៤នាក់ បានឆ្លើយ​សារភាពថា ពួកគេពិ​តជាបាន​ធ្វើស​កម្មភាពដេញកា​ប់ទៅ​លើក្មេងស្ទាវមួយ​ក្រុមទៀត​ពិតប្រាកដមែន។ ចំពោះមុខសញ្ញាសេសសល់ កម្លាំងនគ​របាលយើងកំពុងស្រាវជ្រាវតាម​ចាប់ខ្លួនបន្ត។ ក្រោយ​សួរនាំ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥​នេះ កម្លាំងនគរបាល​ជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៤នាក់នេះ រួម​ជាមួយវត្ថុតាង ទៅ​តុលាការចាត់ការបន្តតាមនីតិវិធី

Leave a Reply

Your email address will not be published.