ខេត្តបន្ទាយមានជ័យ៖ក្រោយពីបានឡើងធ្វើរបាយការណ៍ សាលាអនុគណ ទាំង៩ ស្រុក ក្រុង បទអន្តរាគមន៍ សង្ឃដីកាព្រះមន្ត្រីសង្ឃសាលាគណ ទាំងពីគណៈនិងសង្ឃដីការ ព្រះមេគណខេត្តទាំងពីរគណៈ ព្រមទាំងមតិសរុបរបស់លោកប្រធានមន្ទីរ ស្ដីពីអនុសំវច្ចរៈមហាសន្និបាតព្រះមន្ត្រីសង្ឃ អស់រយះពេលពេញមួយថ្ងៃរួចមក ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ត្រូវបានរៀបចំពិធីបិទមហាសន្និបាត ព្រះមន្ត្រីសង្ឃខេត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ប៊ួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្ត កាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ និងឯកឧត្តម ហ៊ឹម វិបលរិទ្ធ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានបញ្ជាក់ថា វិស័យធម្មការនិងសាសនាត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ និងនៅប្រទេសកម្ពុជា ទោះបីជាមានការប្រតិបត្តិ ជំនឿសាសនាផ្សេងៗគ្នា និកាយខុសៗគ្នា ប៉ុន្តែគ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានធ្វើទុក្ខបុកម្នេញ ដោយសារតែការគោរពសាសនារបស់ពួកគេនោះឡើយនោះគឺជាតថភាពមួយ ដែលឆ្លុះបញ្ចាំងឲ្យឃើញ តម្លៃនៃសាមគ្គីនិងសុខដុមរមនាសាសនានៅកម្ពុជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់និងប្រាកដនិយមរបស់សម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនា ក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈវត្តអារាមព្រះសង្ឃ មណ្ឌលវិបស្សនាធុរៈ និងពុទ្ធិកសិក្សាមានការកើនឡើងគួរឲ្យកត់សម្គាល់និងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងការកសាងនូវមូលធនមនុស្សឲ្យមានចំណេះដឹងប្រកបដោយគុណធម៌ និងជាថ្នាលសម្រាប់បណ្ដុះនូវបញ្ញាញាណ និង ស្មរតីស្នេហាជាតិ ក្រោមការរួបរួមចំណែកអភិរក្ស និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យការអភិវឌ្ឍប្រទេសជាតិប្រកបដោយ សមធម៌និង ចីរភាព ទាមទារឲ្យមានការអប់រំចំណេះដឹងជំនាញបទពិសោធនិងគុណធម៌ សីលធម៌ ចរិយាធម៌ ជាចាំពុំអាចខ្វះបាន ពិសេសគឺការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធ ឈរលើស្មារតីនៃប្រទេសមួយចំនួនលើពិភពលោកបាននិងកំពុងប្រើប្រាស់ទ្រឹស្ដីព្រះពុទ្ធសាសនា ដែលមានលក្ខណៈ វិទ្យាសាស្ត្រ ប្រកបដោយសន្តិភាពអហិង្សានិងស្មារតីបម្រើផលប្រយោជន៍រួមដល់មនុស្សជាតិមកធ្វើជាមធ្យោបាយក្នុងការគ្រប់គ្រងដឹកនាំនឹងដោះស្រាយ នៅ វិបត្តិផ្សេងៗក្នុងបរិបទដែលពិភពលោកមាន ប្រែប្រួលឆាប់រហ័សស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានមានព្រះបន្ទូលកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរៀបចំផ្សព្វផ្សាយនៅអនុសំវច្ឆរមហាសន្និបាតទូទាំងខេត្តបន្ទាយមាន ប្រកបដោយភាពជោគជ័យ រយៈពេលមួយថ្ងៃកន្លះ ក្នុងនោះក៏មានការនិមន្តចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃទាំងពីរគណៈ រួមមានគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ នេះសបញ្ជាក់ពីភាពសាមគ្គីគ្នាជាធ្លុងមួយ រវាងព្រះសង្ឈតែមួយ ដូចនេះសុំឲ្យមានការពង្រឹងសុខដុមនីយកម្មរវាង គ្រប់សាសនាជាតិសាសន៍នៅក្នុង ព្រះរាជាណាចក្រកម្ពុជា រារាំងទប់ស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងនឹងការរើសអើងចំពោះសាសនាសម្រាប់ប្រែក្លាយសក្ដានុពលរបស់សាសនាទាំងអស់ទៅជាកម្លាំងមហាសាមគ្គីតែមួយដ៏ខ្លាំងក្លា។ ចុងបញ្ចប់នៃកម្មវិធី សម្តេច គណៈអធិបតីក៏បានប្រទានប្រគល់នូវ ប័ណ្ណសរសើរ ប័ណ្ណថ្លែងអំណរគុណជូនចំពោះព្រះមន្ត្រីសង្ឃ ខេត្តស្រុកក្រុងមន្ត្រីមន្ទីរធម្មការនិងសាសនានិងក្រុមសមាគមអាចារ្យទូទាំងខេត្ត៕