ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធ ករណី​ហិង្សាដោយ​ចេតនា

(បន្ទាយមានជ័យ)៖នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅចំណុចម​ណ្ឌ​ល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណី​ហិង្សា​ដោយ​ចេ​តនា បង្ក​ដោ​យជ​នសង្ស័យ​ឈ្មោះ បួន សំបូរ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសង្កាត់កើ​តហេតុខាងលើ បានធ្វើស​កម្មភាពយកដុំថ្ម និងដំប​ងឈើវ៉ៃមកលើក្បាល​ជនរងគ្រោះឈ្មោះ ឆាយ ធឿន ភេទប្រុស អាយុ៥៤ឆ្នាំ រស់​នៅភូមិជាមួយគ្នាបណ្តា​លឱ្យត្រូវចំក្បាលបែកសន្លប់ ។ បន្ទា​ប់ពីទទួ​លបា​នបណ្តឹ​ងបន្ទាន់​ខា​ងលើ កម្លាំងជំ​នាញមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោ​យ​លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅ​ដល់ចំណុច​កើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ​ រួមទាំងដកហូតវត្ថុតាងបំណែក​ដុំឥដ្ឋខ្យល់ចំនួន០​១ដុំ ហើ​យបញ្ជូនទៅ​មូល​ដ្ឋានកងរាជអាវុធហត្ថក្រុងចាត់ការតាមនីតីវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិ​ងសួរនាំរួច ជនសង្ស័យបា​នឆ្លើយសារភា​ពថា ខ្លួនបានទៅឃាត់ពូ ឈ្លោះ​គ្នាជាមួ​យកូន ពេលត្រឡប់​មកវិញស្រាប់តែមានបំណែកដុំឥដ្ឋខ្យល់ បានគប់មកលើខ្លួនតែមិ​នបានត្រូវ​នោះទេ​ មិនដឹងថាអ្នកណាជាអ្នកគប់ខ្លួន ដោយមានចិត្តខឹងខ្លួនក៏បានរើស​បំណែកដុំឥដ្ឋខ្យល់​នោះគប់ទៅ​វិញស្រា​ប់តែត្រូវចំឈ្មោះ ​ឆាយ ធឿន ដែលកំពុងតែ​ដើរទៅផ្ទះចំក្បាលបណ្តាល​ឱ្យបែកហូរឈាម​សន្លប់ពិតប្រាកដមែន។ ដោយផ្អែកលើ​ចម្លើ​យសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូល​ដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកង​រាជអាវុធ​ហត្ថខេត្តចាត់​ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបា​នកម្លាំងការិយា​ល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្តបញ្ជូនទៅតុលាការ​ហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.