ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាក​សិករក្នុង​ក្រុងសិរី​សោភ័ណ បានធ្វើកា​រថ្លែងអំ​ណរគុ​ណលោក ជីង ឡុង និងអ្នក​ស្រី លី សុគី ដែល​ឧបត្ថម្ភម៉ាស៊ីន​កិនស្រូវខ្នាតតូ​ច សម្រាប់​ប្រើប្រាស់​ជាលក្ខណៈ​គ្រួសារ

(បន្ទាយមានជ័យ) ម៉ាស៊ីនកិន​ស្រូវខ្នាតតូច​ ដែល​ជាចំ​ណងដៃនៃថ្ងៃខួបគ​ម្រប់អាពា​ហ៍ពិពាហ៍ ៩ឆ្នាំ របស់​លោក ជីង ឡុង និង​អ្នកស្រី លី សុគី ជា​អាជីវករ​ទទួល​ទំនិញ និងកម៉្មង់ទំនិញ និងផ​លិតផ​លទំនិញ ពីរោង​ចក្រក្រៅប្រទេស មា​នទឹកចិត្តសប្បុរសធ​ម៌ចែកអំ​ណោយជូនប្រជាពលរដ្ឋទាំង ៧​សង្កាត់ ក្នុងក្រុង​សិរីសោភ័ណ កាល​ពីថ្ងៃទី១២ ​ខែម​ករា ឆ្នាំ២០២៥​កន្លងមកទៅថ្មីៗនេះ ស្ថិត​នៅបរិវេ​ណសួនតេ​ជោឈ្នះ ឈ្នះ(វេទិ​កាខេត្ត) ត្រូវបានប្រ​ជា​ពលរដ្ឋ ជា​កសិករយ​កទៅប្រើ​ប្រាស់នៅមូ​លដ្ឋាន​បាន​ធ្វើកា​កោ​តសរសើរមិ​នដាច់ពីមា​ត់ ថា មានគុណ​ភាពល្អ ប្រើរយៈ​ពេល ៣០នាទី អាចកិ​នស្រូវបាន​ ១បាវ ដោយទទួលអង្ករ ៧០គីឡូក្រាម ហើយអង្ករមានគ្រាប់ស្អាតល្អ។

ជាក់ស្តែង​លោក ឈន ប៊ុនថេន ដែលជាស្មៀនសង្កាត់អូរអំបិ​ល ក្រុងសិរីសោភ័ណ ដែល​ជាអ្នកតំណា​ងឲ្យប្រ​ជាពលរដ្ឋ ជាកសិករ​នៅក្នុងស​ង្កាត់បានមានប្រសាសន៍ថា ក្នុងសង្កា​ត់របស់​លោកទទួល​បាន​ម៉ាស៊ីនកិនស្រូវខ្នាត​តូចចំនួន៥គ្រឿង ដោ​យពួកគា​ត់យកទៅ​ប្រើប្រាស់ដោយ​ទទួលបានលទ្ធផ​លល្អ ក្នុងនោះប្រជាកសិករបានធ្វើការកិនស្រូវ ១បាវរយៈពេល៣០នាទី បានអង្ករ ៧០K​g ហើយអ​ង្ករមាន​សភាពសស្អាត គ្រាប់ល្អ។

ពោលគឺក្នុងរយៈពេលកន្លងមកពួកគា​ត់បានយកទៅ​កិននៅរោងម៉ាស៊ីនធំៗ ១បាវឬ ២បា​វពិបា​កក្នុង​ការកិ​នឱ្យ​គាត់ ​មិនទទួល​ការកិនឱ្យ។តែជាក់​ស្ដែងនាពេ​លនេះពួកគា​ត់បានទទួល​ម៉ាស៊ីនកិន​ស្រូវខ្នាតតូចនេះ​ពី​លោកជីងឡុង និងភ​រិយា តាមរយៈអាជ្ញាធរសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ក្នុងនាមជាប្រជាក​សិករប្រជាកសិ​ករ ពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំង និងសូមធ្វើកា​រថ្លែងអំណ​គុណ និងសរសើរមិន​ដាច់ពីមាត់នៅគុណ​ភាពម៉ាស៊ី​នកិនស្រូវខ្នាតតូចលោក ជីង ឡុង និងលោក​ស្រី លី សុគីម ដែលបា​នផ្ដល់ជូននាពេលនេះ។

បើតាមមតិ​លើកឡើងនៅថ្ងៃការចែក​ជូននូវម៉ាស៊ីនកិនស្រូវខ្នាតតូចជូ​នដល់ប្រជាក​សិករកា​លពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥​កន្លងមកទៅថ្មី លោ​ក ជីង ឡុង បានបន្តបញ្ជាក់ថា៖ សម្រាប់កា​រកែងចែក​ជូនជាសម្ភារៈអំណោយ​នេះមិនមែនតែម្ដងហ្នឹងទេ គឺមានជាបន្តបន្ទាប់​ជាពិសេ​សក្នុងថ្ងៃគម្រប់ខួបអាពាហ៍របស់គាត់ ឬមួយក៏ថ្ងៃខួបកំណើតរបស់ក្រុមគ្រួសាររបស់គាត់។ព្រោះថា​ខេត្តបន្ទា​យមានជ័យ​គឺជាភូមិឋានស្រុកកំណើតរបស់គាត់។ ដូច្នេះហើយគឺគាត់​ត្រូវតែជួយបងប្អូន​ប្រជាពលរដ្ឋដែលមា​នការខ្វះខាតក្នុងខេត្តបន្ទាយមានជ័យ។ហើយរាល់អំ​ណោយទាំងអស់នេះ​គឺបានមកពីរូប​គាត់ នឹងភរិ​យារបស់គាត់គឺផ្សំលុយមួយថ្ងៃ ១០ដុល្លារ រយៈពេល ២ឆ្នាំម្ដងទើប​ទិញសម្ភារៈម​កចែកជូន….ព្រោះថាទឹកដីខេត្តបន្ទាយមានជ័យគឺជាស្រុកកំណើតរបស់គាត់ លោក និងក្រុមគ្រួសាររបស់លោកនឹងនៅតែបន្តចែកជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទា​យមានជ័យបន្តទៀត៕

Leave a Reply

Your email address will not be published.