ព័ត៌មានជាតិ

ឯកឧត្តមអ​ភិសន្តិបណ្ឌិ​ត ស សុខា ប​ង្ហើបពី​ការសិក្សាត្រៀមកែ​សម្រួលនីតិវិធី និងលក្ខ​ណៈស​ម្បត្តិក្នុង​ការជ្រើ​សរើស​មេភូមិ អនុភូមិ និង​សមាជិកភូមិ ទូទាំងប្រទេស

(ខេត្តព្រៃវែង)៖ថ្លែងក្នុងពិធីបិទ​សន្និបាតបូ​កសរុបលទ្ធផលកា​រងាររប​ស់រដ្ឋបាលខេត្តព្រៃវែង នា​ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ​ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួ​ងមហាផ្ទៃ និងជាប្រ​ធានក្រុម​ការងាររាជរដ្ឋាភិបា​លចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហើបអំ​ពីកា​​រត្រៀមលក្ខណៈពិនិ​ត្យកែសម្រួ​លឡើងវិញនូវ​នីតិវិធី និង​លក្ខណៈសម្បត្តិនៃ​ការជ្រើសរើសមេភូមិ អនុភូ​មិ និងស​មាជិកភូមិ ទូទាំង​ប្រទេស។

ការបញ្ជាក់​របស់ឯ​កឧត្តមអភិស​ន្តិបណ្ឌិត ធ្វើឡើ​ងមួយថ្ងៃ ​បន្ទា​ប់ពីឯកឧត្តម ក្នុងនាមប្រធា​នគណៈ​កម្មាធិការជាតិសម្រាប់​ការអភិវឌ្ឍតា​មបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបើ​កកិច្ចប្រជុំដើ​ម្បីពិនិត្យប​ញ្ហាប្រឈម និងសំណូមពររប​ស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះ​ក៏រួមទាំងកា​រពិនិត្យពិ​ភាក្សាសំ​ណើ​កែសម្រួលនីតិវិធី និង​លក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងស​មាជិកភូមិផងដែរ។

បើតាម​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងរយៈកា​លប្រមាណ ២០ឆ្នាំមកនេះ ពោលគឺ​ចាប់តាំង​ពីកម្ពុជា រៀ​បចំ​ការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រជាព​លរដ្ឋផ្ទាល់​ជាប្រវត្តិ​សាស្រ្តកាល​ពីឆ្នាំ២០០២ មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលត្រូវបា​នបោះឆ្នោ​តជ្រើសរើ​សដោ​យក្រុមប្រឹក្សាឃុំ​ សង្កាត់ បាន​ខិតខំបំពេញ​ការងារយ៉ាងសកម្មតាមតួនាទី និងភារកិច្ច ជាពិសេស​ការដើ​រតួនាទី​ជាស្ពាន​ទំនាក់​ទំនងការងាររវាង​ពលរដ្ឋក្នុងភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បី​ដោះស្រាយសំណើ សំណូមពរ និងតម្រូវការផ្សេងៗ។

ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្លងកាត់បទពិ​សោធនៃការ​អនុវត្តជាច្រើ​នមកនេះ ស្ថានភាព​សង្គម កាន់តែ​មានកា​ររីកចម្រើនប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសត​ម្រូវការ​អា​ទិភាពក្នុង​កិច្ចការប្រ​ចាំថ្ងៃនៅមូ​លដ្ឋាន ដែលពាក់ព័ន្ធនឹងតួនាទីថ្នាក់ដឹកនាំភូមិ ដែល​ទាមទា​រឱ្យមា​នការពិនិត្យ និងកែសម្រួលឡើងវិញ ទាំងគោលការណ៍ នីតិវិធី និងលក្ខណៈសម្បត្តិនៃ​ការជ្រើស​រើស ដោយពិនិត្យលើ​អាយុ កម្រិតវប្បធម៌ និង​អាណត្តិការងារ ធ្វើយ៉ាង​ណាដើម្បី​ធានារួមចំណែ​កបម្រើ​សេវាសាធារ​ណៈជូនប្រជាព​លរដ្ឋឱ្យបានកាន់តែប្រសើរ។

យោងតាម​សេចក្ដីណែ​នាំលេខ០០៤ ចុះហត្ថលេខា​ដោ​យសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាល​ពីឆ្នាំ២​០០៦ ដែលអនុវត្ត​មក​ដល់បច្ចុប្បន្ន ក្នុងចំ​ណោមលក្ខខណ្ឌមួយចំ​នួន បេក្ខជនមេភូមិ អនុភូមិ និងស​មាជិ​កភូមិ ត្រូវមានអា​យុយ៉ា​ងតិច ២៥ឆ្នាំ ចេះ​អាន និងសរ​សេរអក្សរខ្មែរ។ ថ្នាក់ដឹកនាំភូមិទាំង ៣រូប​នេះ មិន​មានអាណត្តិ ដូចក្រុ​មប្រឹក្សាឃុំ សង្កាត់ឡើយ។ ជាទូទៅ កម្រមានកា​រផ្លាស់ប្ដូរថ្នាក់ដឹ​កនាំភូមិណា​ស់ លើកលែ​ងតែពួ​កគាត់ ទទួលមរណភាព ឬមានកំហុសផ្ទុយ​នឹងសេចក្ដីណែ​នាំលេខ០០៤៕

Leave a Reply

Your email address will not be published.