ព័ត៌មានជាតិ

សម្តេចពិជ័យ​សេនា ទៀ បាញ់ ពិនិត្យមើលវឌ្ឍនភាព​ការសាងសង់​ស្តូបអនុស្សាវរី​យ៍នយោ​បាយ​ឈ្នះ​ឈ្នះ​ខេត្តប៉ៃលិន

ប៉ៃលិន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូ​លនិធិ​ទ្រទ្រង់​ការសាងស​ង់វិមានឈ្នះឈ្នះ នា​រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុ​ការងារ អញ្ជើញ​ពិនិត្យមើល វឌ្ឍនភាពការ សាងសង់ស្តូបអ​នុស្សាវរីយ៍នយោបាយ ឈ្នះឈ្នះ នៅខេត្ត​ប៉ៃ​លិន។

សម្តេចពិជ័យ​សេនា ទៀ បាញ់ បានមានប្រសាសន៍​លើកឡើងថា៖ ការសា​ងសង់វិមានឈ្នះឈ្នះ​ឡើងសម្តេចពិជ័យ​សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ និងជាប្រធានមូល​និធិទ្រទ្រង់​ការសាងសង់វិមា​នស្តូបឈ្នះឈ្នះ បានមា​នប្រសាន៍លើក​ឡើងថា៖ ស្តូបអនុស្សាវរី​យ៍ នយោបាយ ឈ្នះ-​ឈ្នះ គឺជាសំណង់ស្ថាប​ត្យកម្មមួយ​រំលេចពីអ​ត្តសញ្ញា​ណនៃកតញ្ញុតាធម៌ ការដឹងគុណដល់គុ​ណបំណា​ច់នយោបាយឈ្នះឈ្នះ ក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលជានិមិត្តរូបនៃ​សន្តិ​ភាព ខណៈរដ្ឋាភិបាលកំពុងសាងសង់ស្តូបនយោបាយឈ្នះឈ្នះ នៅទីតាំង ៣ ផ្សេងទៀត បន្ទាប់​ពីភ្នំពេញ គឺកោះកុង អន្លង់វែង និងប៉ៃលិន ដែលជាប្រតិបត្តិករការទូតសន្តិភាព ដើម្បីផ្សព្វផ្សាយ ការធា​នាអាយុជីវិត ការធានាអាជីព និងមុខរបរ និងការធានា​កម្មសិទ្ធិឯកជន​ដល់កម្លាំងស​មាហរណ​កម្មភាគីខ្មែរក្រហម។

សម្តេច​ពិជ័យសេនា បានមានប្រសាសន៍បញ្ជាក់ថា៖ «នយោបាយឈ្នះឈ្នះ បានប្រែក្លាយ​កម្ពុជា​ពីវា​ល​ពិឃាត តំបន់អសន្តិសុខ ចម្ការមីន ដែលមនុស្សគ្រប់គ្នាភ័យខ្លាច ទៅជាប្រទេសមានសន្តិភាព ឯកភាពជាតិពេញលេញ ទីតាំងទេសចរណ៍ដ៏ទាក់ទាញ» ដូច្នេះ នយោបាយឈ្នះឈ្នះ ដែលជាគំនិ​តផ្តួចផ្តើម​រប​ស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ពិតជាផ្តល់ផល​ប្រយោជន៍ធំធេ​ងសម្រាប់​ជាតិកម្ពុជាពិតប្រាកដមែន ហើយបានក្លាយជាខ្សែចរន្តក្នុងនយោបាយជាតិ ជាគោលដៅអភិវឌ្ឍន៍អតីតតំបន់សមរភូមិទៅជាទីស្ថានសុខដុម។

សម្តេចពិជ័យសេ​នា ទៀ បាញ់ បានមានប្រសាសន៍រំលឹកថា៖ រយៈពេលជិត ៣០ ឆ្នាំកន្លងទៅនេះ មិនមែនជាការវាយ​តម្លៃខ្ពស់ និងជ្រុលនិយមទេ តែជាសច្ចភាពពិតនាំមកនូវសន្តិភាពពេញលេញ ខណៈអង្គការសហ​ប្រជាជាតិចំណាយប្រាក់អន្តរាគមន៍ ២ ពាន់លានដុល្លារក៏មិនទាន់បានសន្តិភាព ដូច្នេះការសាងសង់ស្តូបអនុស្សាវរីនយោបាយឈ្នះឈ្នះ បន្ថែមទៀតនៅទីតាំងអតីតតំ​បន់រឹង​មាំរបស់​ខ្មែរក្រហមនេះ គឺជាការចារឹកប្រវត្តិសាស្ត្រ ដើម្បីឱ្យអ្នកជំ​នាន់ក្រោយបានសិ​ក្សាពីបទពិ​សោធន៍ដ៏ជូរ​ចត់ពីអតីតកាល ជាពិ​សេសចារឹកនូវភ័ស្តុតាងសម្រាប់ខ្មែរតទៅអនាគត ឱ្យចងចាំថា សង្គ្រាម វាងា​យនឹងឆាបឆេះ ប៉ុន្តែការកសាងសន្តិភាពគឺពិបាក ហើ​យត្រូវការឆន្ទៈនយោបាយរឹងមាំ អ្នកដឹកនាំរឹង​មាំ និងច្បាស់លាស់ ទើបអាចស្វែង​រកសន្តិភាពបាន។

សូមបញ្ជាក់ថា៖ ការសាងសង់ស្តូប​អនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ នៅ ខេត្តប៉ៃលិន គឺមាន​ទីតាំងស្ថិតនៅ ក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយ​ប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូប​មានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមាន​កំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយ​ផ្ទាល់​របស់​ឯកឧត្ត​មទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាសាងសង់ និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ចំណែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣គឺ១បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣កត្តាទាំង៧ នៃជ័យជម្នះប្រ​កបដោយ​ប្រសិទ្ធភាពខ្ពស់ រប​ស់នយោបាយឈ្នះ ឈ្នះ៕

Leave a Reply

Your email address will not be published.