ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ​អញ្ជើញចុះ​ត្រួតពិនិត្យ វាយ​តម្លៃប្រគ​ល់ទទួល និងបញ្ច​ប់សុព​លភាព​លើការងា​រស្ថាប​នាស្ពានបេ​តុង ស្ថិត​នៅភូមិព្រះពន្លា ទៅភូមិចក សង្កាត់ព្រះពន្លា ក្រុង​សេរី​សោភ័ណ

(បន្ទាយមានជ័យ) ស្ពានបេតុង ១កន្លែង ប្រវែង​១០៨ម ទទឹង១០ម និងស្ថាប​នាផ្លូវក្រាល​បេតុងស​ងខា​ងក្បាលស្ពា​នប្រវែងសរុប ២០០ម ទទឹង ១០ម កម្រាស់​១,២ម ស្ថិតនៅភូមិព្រះពន្លា ទៅភូមិចក សង្កាត់ព្រះពន្លា ក្នុងក្រុង​សេរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ (DRR-NC-2023-No.046) អនុវត្ត​ដោយ ក្រុម​ហ៊ុន ហេង សម្បត្តិ ​អាហរ័ណ ​នីហរ័ណ ដឹកជញ្ជូន និងសំ​ណង់ ប្រើប្រាស់ថវិកាជំពូក២១ ត្រូវបា​នគណៈ​ប្រតិភូក្រសួងអភិវឌ្ឍន៍ជន​បទ ដឹកនាំដោ​យឯកឧត្ត​ម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេ​ខាធិកា​រក្រសួ​ងអភិវឌ្ឍន៍ជ​នបទ ញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួល និងបញ្ចប់​សុពលភា​ពលើកា​រងារស្ថាប​នា ការចុះពិនិត្យនោះ​ដោយ​មានការចូលរួមអ​មដំណើរដោ​យលោក ជា យុទ្ឋារុណ ប្រធាន​មន្ទីរអភិវឌ្ឍន៍ជនប​ទ ខេត្តបន្ទាយ​មានជ័យ ថ្ងៃចន្ទ ទី២០​ ខែមក​រា ឆ្នាំ២០២៥។

លោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានមាន​ប្រសាសន៍ថា៖ ការត្រួតពិនិត្យ វាយ​តម្លៃប្រគល់ទទួល និងបញ្ចប់សុពលភា​ពលើការងារស្ថាបនាស្ពានបេតុង ០១​កន្លែង ប្រវែង ១០៨ម ទទឹង១០ម និងស្ថាប​នាផ្លូវក្រាល​បេតុងសងខាងក្បាល​ស្ពានប្រវែងសរុប ២០០ម ទ​ទឹង ១០ម កម្រាស់ ​១,២ម ២ម ស្ថិតនៅភូមិព្រះពន្លា ​ទៅភូមិទឹក សង្កាត់ព្រះពន្លា ក្រុង​សេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (DRR-NC-2023-No.046) ក្នុងឆ្នាំ២០២៣ ហើយ​បានបញ្ចប់ក្នុង​ឆ្នាំ២០២៥ អនុវត្ត​ដោយ ក្រុមហ៊ុន ហេង សម្បត្តិ អា​ហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ប្រើប្រា​ស់​ថវិកាជំពូក២១ គឺជា​អំណោយដ៏ថ្លៃថ្លារប​ស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជា តាមរ​យៈឯកឧត្តម​ កែ​ គឹមយ៉ា​ន​ អ្នកតំណាងរាស្ត្រ មណ្ឌ​ល ខេត្តបន្ទាយមានជ័យ និង​ជាឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងលោ​កជំទាវ។

ថ្លែងក្នុងឱ​កាសនោះឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានជួបសំណេះ​សំណាលជាមួ​យប្រជាពលរដ្ឋដែល​រស់នៅទាំង២ភូមិ និ​ងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តី​នឹករ​លឹក​យ៉ាងជ្រាលជ្រៅបំផុត ពីសំណា​ក់សម្ដេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន មគ្គុទេស​ក៏ឯកនយោ​បាយ​ឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព និងសម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

ឯកឧត្តម បានមានប្រសាស​ន៍បន្តថា៖ ថ្ងៃនេះគណៈប្រតិភូក្រសួ​ងអភិវឌ្ឍន៍ជនបទ និងក្រុមក្រសួង​ហិរញ្ញវត្ថុ ព្រម​ទាំងក្រុមការងារអនុវត្តផ្ទាល់នូវការដ្ឋាននេះ។ជាពិសេសនៅក្នុងអាណត្តិទី ៧នេះ ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល​ជាអ្នក​បន្តវេនពីសម្ដេចតេ​ជោ ហ៊ុន សែន សូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជា​លោកយាយ លោ​កតា បងប្អូន កូនក្មួយ ទាំងអស់ត្រូវមានជំនឿលើសម្ដេច ក្នុងការអភិវឌ្ឍន៍ និង​ការក​សាង​ហេដ្ឋារចនាសម្ព័ន្ធ ដែលស្រ​បទៅតាម​គោលការណ៍រប​ស់រាជរដ្ឋាភិបាលគឺអនុវ​ត្តន៍គោ​លការណ៍បញ្ចកោ​ណ ការកសាងហេដ្ឋារ​ចនាសម្ព័ន្ធ គឺអភិវឌ្ឍន៍ការងារជនបទ ពីផ្លូវដី ផ្លូវគ្រោះ​ក្រហម ទៅជាផ្លូវបេ​តុង ផ្លូវកៅស៊ូ ជាបន្តបន្ទាប់ ដើម្បីឲ្យបងប្អូ​នប្រជាពលរដ្ឋទូ​ទាំងប្រទេសបាន​ប្រើប្រាស់ នៅសមិទ្ធ​ផលរបស់​រាជរដ្ឋាភិបាល។

ទន្ទឹមជា​មួយគ្នានោះឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានធ្វើការសំ​ណូមពរដល់បងប្អូ​នប្រជាពលរដ្ឋដែល​រស់នៅទាំង២ភូមិ ក៏ដូចជាអ្នកប្រើប្រាស់ស្ពាននេះ សូមជួយថែទាំ​ស្ពាននេះឱ្យបាន​ដិតដល់​ដើម្បីធានា​ថាស្ពាន​នេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជ​ន៍ជូនប្រជាព​លរដ្ឋយើង​នៅ​មូលដ្ឋានផងដែរ៕

Leave a Reply

Your email address will not be published.