ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ​ឡោះ ដឹក​នាំកិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែមករា ឆ្នាំ២០​២៥ និងផ្សព្វផ្សាយ​ផែន​ការ ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់សា​ធារ​ណះ សុវត្ថិភាព​សង្គម ក្នុងឱកា​សបុណ្យ​ចូល​ឆ្នាំ ប្រពៃ​ណីប្រជា​ជនចិន ​និងវៀតណាម

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក​ថ្ងៃទី២០ ខែ​មករា ឆ្នាំ២០២៥​ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នង​ការដ្ឋាន​នគរ​បាលខេត្តបន្ទាយ​មានជ័យ បានអ​ញ្ជើញជាអធិបតីក្នុង​កិច្ចប្រ​ជុំបូ​កសរុបស​ភាព​ការណ៍​លទ្ធផល​ប្រតិបត្តិ​ការប្រចាំ​ខែមក​រា ឆ្នាំ២​០២៥ និង ផ្សព្វផ្សាយ​ផែនការ ការពារសន្តិសុខ សណ្តា​ប់ធ្នាប់​សាធារណះ សុវត្ថិភា​ពសង្គម ក្នុងឱ​កាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀត​ណាម ដល់កង​កម្លាំងនគ​របាលក្រោម​ឱវាទ។

លោកឧត្តមសេនី​យ៍ត្រី រ៉ែម វីរះ ស្នងកា​ររង ផែន​ការងារសេនាធិការ បានឡើងរាយ​ការណ៍​អំពីល​ទ្ធផល ប្រតិបត្តិ​ការប្រចាំខែមករា ឆ្នាំ២០​២៥ (គិតពីថ្ងៃទី២០ ​ខែធ្នូ ឆ្នាំ២០២៤​ ដល់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០​២៥) និងដា​ក់ចេញទិញ​ដៅអនុវត្តកា​រងា​រសម្រាប់​ខែបន្ទាប់​ និង ផ្សព្វផ្សាយផែនការ ការពា​រសន្តិសុខ សណ្តាប់ធ្នាប់សាធារ​ណះ សុវត្ថិភា​ពសង្គម ក្នុង​ឱកាសបុណ្យចូលឆ្នាំ ប្រពៃ​ណីប្រជាជ​នចិន និងវៀតណាម។

លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ​ បានដាក់​ចេញផែន​ការយ៉ាងម៉ឺងម៉ាត់ ដល់កង​កម្លាំងទាំង​អស់ត្រូវព​ង្រឹងការគ្រ​ប់គ្រងកម្លាំង ការ​ប្រចាំការ២៤​ម៉ោង, បន្តផ្សព្វផ្សា​យគោលនយោ​បាយភូមិ​ ឃុំ /​សង្កាត់មា​នសុវត្ថិភាព, ពង្រឹង​ការ ការពា​រសន្តិសុខ សណ្តា​ប់ធ្នាប់សាធារណះ សុវត្ថិភាព​សង្គមឲ្យបា​នល្អ ទប់ស្កាត់​បទល្មើស​គ្រប់ប្រភេទ​ និង ក្មេងទំនើ​ងឲ្យមានប្រសិទ្ធភាព។

លោកឧត្តមសេ​នីយ៍ទោ ស្នងការ បានជម្រុញដ​ល់កម្លាំង​ទាំងអស់ត្រូវ ពង្រឹង​ការផ្តល់សេវា​សាធារ​ណៈជូនប្រជាពល​រដ្ឋឲ្យបាន​ទាន់ពេលវេលា, ពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស, ពង្រឹង​គ្រប់គ្រងអាវុធគ្រឿងផ្ទុះ ត្រូវទប់​ស្កាត់ឲ្យបានកា​រលួចដុតកាំជ្រួច ផាវ ឬគ្រឿងផ្ទុះផ្សេងៗគ្មា​នច្បាប់​អនុញាតិ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន៕

Leave a Reply

Your email address will not be published.