ព័ត៌មានជាតិ

អភិបាលខេត្តកំពង់​ចាម អំពា​វនាវដល់​យុវជ​ន សូម​បន្តចូល​រួមជា​មួយអ​ជ្ញាធរ និង​អង្គការ​ដៃគូនានា ដើម្បី​លើកក​ម្ពស់កា​រអភិវឌ្ឍខេត្តកំព​ង់ចា​មឱ្យកាន់តែរីកចម្រើន​

ខេត្តកំពង់ចាម​ ឯក​ឧត្តម អ៊ុន ចាន់ដា សមាជិកអ​ចិន្ត្រៃយ៍នៃគ​ណៈកម្មាធិកា​រសហភាពស​ហព័ន្ធយុវជន​កម្ពុជា និងជាអភិបាល​ខេត្តកំពង់ចាមបានអំពា​វនាវដល់យុវជនទាំងអស់សូមបន្តចូល​រួមធ្វើសកម្ម​ភាពមនុ​ស្សធម៌ និងកិច្ច​ការអភិវឌ្ឍ សហ​គមន៍ជាមួយ​អាជ្ញាធ​រគ្រប់ថ្នាក់ ក្រុមការងារវិស័យឯកជន និង​អង្គការ​ដៃគូនានាដើ​ម្បីលើកកម្ពស់​ការអភិវឌ្ឍខេត្តកំ​ពង់ចាមឱ្យកាន់តែ​មានការរីក​ចម្រើ​នទ្វេឡើង នៅក្នុងឆ្នាំ២​០២៥​នេះ។ឯកឧត្តមអភិ​បាលខេត្តថ្លែង​បែបនេះក្នុងកិច្ចប្រជុំ​បូកសរុបលទ្ធ​ផលការងាររបស់​គណៈកម្មាធិ​ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១៧​ ខែមករា​ ឆ្នាំ​២០២៥​ ស្ថិតនៅទីស្នាក់កា​រស.... ខេត្តកំពង់ចាម។

ក្នុងឱកាស​នោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានស្នើ​ដល់ថ្នាក់ដឹក​នាំគ្រប់ថ្នាក់រ​បស់សហភា​ពសហ​ព័ន្ធយុវជន​កម្ពុជា នៅទូទាំងខេត្ត សូមអនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខខន្តិកៈ​ និងគោលការណ៍ណែ​នាំនានារបស់​គណៈកម្មាធិ​ការ... ថ្នាក់​កណ្តាល ដើម្បីរក្សានូវ​គុណ​តម្លៃស្នូលរបស់ ..​. ដែល​តម្កល់​ផលប្រយោ​ជន៍ជា​តិមាតុភូមិ និ​ងប្រជា​ជនជាធំតា​មរយៈកា​រនាំយុវជន និងប្រជាជ​នធ្វើ​តែអំ​ពើល្អ សុចរិត ​និងមានប្រ​យោជន៍ដ​ល់សង្គ​មជាតិ។

ក្នុងនាម​សមា​ជិកអចិន្ត្រៃយ៍​នៃគណៈ​កម្មាធិការ​សហភា​ពសហព័ន្ធយុវជន​កម្ពុជា ឯ​កឧត្តម​ អ៊ុន​ ចាន់ដា​ បានជំ​រុញដល់​ថ្នាក់ដឹកនាំ និងយុវ​ជន...ក ទាំងអស់​ សូមបន្តពង្រឹងវប្ប​ធម៌សា​មគ្គីភាព និងកិច្ចសហ​ការគ្នាក្នុងស្មារតី​បម្រើជាតិ និងប្រជាជន សំដៅចូល​រួមចំណែ​កជួយលើ​កកម្ពស់ការ​អភិវឌ្ឍខេត្តកំ​ពង់ចាម​ ឱ្យកាន់តែរស់រវើក និងមា​ន​កំណើ​នសេដ្ឋកិច្ច​កាន់តែខ្ពស់​នៅឆ្នាំ២០​២៥ និងឆ្នាំប​ន្តបន្ទាប់ទៀ​ត។

ជាមួ​យគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានក្រើនរំលឹកដល់អ្នក​ពាក់ព័ន្ធទាំង​អស់ ត្រូវពង្រឹង និងពង្រីកស​មត្ថភា​ពដឹកនាំ​របស់ខ្លួនជា​ប្រចាំតាម​រយៈការ​សិក្សាអប់រំ និងមធ្យោបាយនានា ដើម្បីព​ង្រឹង ពង្រី​កបរិ​មាណ និងគុ​ណភាព​របស់យុវជ​ននៅមូល​ដ្ឋាន ជំរុញទឹកចិត្ត​ ឱ្យយុវ​ជនបង្កើន​ការចូ​លរួម​អនុវត្តសកម្ម​ភាពជួយសង្គមបន្តទៀត និងបណ្តុះអ្នកដឹ​កនាំបន្តវេន​ ឱ្យបានកាន់តែច្រើន នៅថ្នាក់​មូលដ្ឋាន ហើយសូមធ្វើកិច្ច​ការនេះឱ្យបាន​ជាប់ជាប្រចាំផងដែរ​ ៕

Leave a Reply

Your email address will not be published.