ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧតឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិស​ការងារដល់​មន្ត្រីនៃមន្ទី​រព័ត៌​មានខេត្តប៉ៃលិន

(ប៉ៃលិន)៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ​នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បាន​អញ្ជើញ​ជួបសំណេះ​សំណាល និងតម្រង់ទិសកា​រងារជាមួយថ្នាក់​ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់​កិច្ច​សន្យានៃមន្ទីរព័ត៌មាន​ខេត្តប៉ៃលិន ពីការងារ​ទប់ស្កាត់ ឆ្លើយត​ប និងប​ន្សាបព័​ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កា​លរីក​ចម្រើនផ្នែកបញ្ញា​សិប្បនិម្មិត (AI) ព្រម​ទាំងការងា​រគ្រប់គ្រងសា​ធារណមតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា​ កិច្ចការព័ត៌មាន និងសាធារណ​មតិជាកិច្ចការ​ងារចាំបា​ច់សំ​ខាន់។ សូម្បីតែការស​ម្រេចចិត្តធ្វើអ្វីមួយក៏​ត្រូវការព័ត៌មានជាមុននោះដែរ ដូច្នេះហើយមនុស្ស និងព័ត៌មា​ន មិនអាចកាត់ផ្តាច់ ចេញពីគ្នាបានជាពិ​សេសនៅក្នុងដំណើ​ររីកចម្រើនផ្នែកបច្ចេ​កវិទ្យា​នាពេ​លបច្ចុប្បន្ននេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា​ ក្នុង​នាមជាមន្ត្រីព័ត៌មាន គឺ​មិនមែនគ្រាន់តែចេញទៅយកព័ត៌មាន ហើយធ្វើកា​រផ្សព្វផ្សាយនោះទេ ក៏ប៉ុន្តែត្រូវ​តែគិតគូរពីការរៀបចំ និងគ្រប់គ្រងសណ្តាប់​ធ្នាប់ក្នុង​ការបញ្ចេញម​តិ ដោយស្ថិត​នៅក្រោម​ច្បាប់រដ្ឋទាំ​ងអស់។ ដូច្នេះកម្ពុជាត្រូវការមន្ត្រី និងអ្នក​សារព័​ត៌មាន មានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់លើវិស័យសារព័ត៌មាន ដើម្បីធ្វើ​យ៉ាងណា​ធានាពីសន្តិសុខ​ព័ត៌មា​ននៅកម្ពុជា ដើម្បីឆ្លើយ​តបនឹងការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងកា​រប្រកួត​ប្រជែង​ជាមួយនឹងបណ្តាញផ្សព្វផ្សាយនៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម នេ​ត្រ ភក្ត្រា បានបន្ថែមថា នៅពេលដែលបច្ចេកវិទ្យា​បញ្ញាសិម្បនិម្មិត (AI) កាន់តែរីក​ចម្រើនខ្លាំ​ងនោះវិ​ស័យព័ត៌មាន ​គឺជាអំ​ណាចធំ ​ពីព្រោះ​សមរភូមិសារព័ត៌មាន និងសាធារណមតិកា​ន់តែស្រួចស្រាវ ហើយ​ក៏ជា សមរភូមិ​ដណ្តើម​អំណាចគ្នាផងដែរ។ ត្រង់ចំណុចនេះ​ហើយម​ន្ត្រីព័ត៌មាន និងអ្នក​សារព័ត៌មាន ត្រូវតែពង្រឹងស​មត្ថភាពរបស់ខ្លួ​នក្នុងការផលិត​ព័ត៌មាន​ឱ្យមានគុ​ណភាព ចំណេះ​ដឹង ព័ត៌​មានពិត មានប្រភពច្បាស់​លាស់ និងលឿនរហ័ស ដើម្បីផ្តល់ទំនុកចិត្តដ​ល់ប្រជាព​លរដ្ឋមក​លើរាជរដ្ឋាភិបាល​ និងអាជ្ញាធរ​។ បច្ចុប្បន្ននេះ បញ្ហាព័ត៌មា​នក្លែងក្លាយ​បានបង្ក​ការ​លំបាកជាច្រើននៅ​ក្នុងសង្គម​កម្ពុជា ពីព្រោះល​ទ្ធភាពនៃការបញ្ចេញព័ត៌មាន ក្លែងក្លាយ​កាន់តែសម្បូរបែ​ប ដោយក្នុង​នោះប​ណ្តាញសង្គម Fac​ebook និង TikTok គឺជាប្រភ​ពធំក្នុងកា​របញ្ចេញព័ត៌​មានក្លែងក្លាយ។

ត្រង់ចំណុ​ចនេះត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មន្ត្រីព័ត៌មាន និងសាធារណមតិ ព្រមទាំងអ្នកពាក់ព័ន្ធយឺតយ៉ាវក្នុងការឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយនេះ នឹងធ្វើសង្គ​មានជួ​បបញ្ហាដោយសារតែ ព័ត៌មា​នក្លែងក្លាយ។ ដូច្នេះត្រូវបន្តក្តាប់ឱ្យបានរាល់មតិសាធារណៈ ជាពិសេស​ឆ្លើយតបភ្លាមៗ ក្នុងករណីមានការចុះផ្សាយណាមួយខុសពីការពិត ដើម្បីឈានទៅលុបបំបាត់ និងចូលរួម​ក្នុងការប្រយុទ្ធប្រឆាំង​ ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ។

រដ្ឋមន្ត្រីក្រសួង​ព័​ត៌មាន បានបន្ថែមថា បច្ចុប្បន្ននេះនៅតាមមន្ទីរព័ត៌មានរាជធានីខេត្ត ក្រសួងព័ត៌​មានបា​នបង្កើតមន្ត្រីសម្រប​សម្រួលព័ត៌មា​ន និងសា​ធារណមតិដែលមានគ្នាចំនួន៥រូប នៅថ្នាក់រាជ​ធានី ខេត្តនីមួយៗ​ ដើម្បីបង្ហាញឱ្យឃើញ អំពីកម្ពុជាពិតគឺខុស​ពីកម្ពុជានៅលើសា​រដែលបង្ហោះតាម​បណ្ដាញសង្គម។ ការផ្សព្វផ្សាយព័​ត៌មានពិ​តគ្រប់ជ្រុ​ងជ្រោយទាំងឡាយអំពីកម្ពុជា បានធ្វើឱ្យពិភព​លោកស្គាល់​កម្ពុជា​កាន់តែច្បាស់ នោះគឺស្ថានភាព និងការវិវត្តជាវិជ្ជមាន ជាក់ស្តែងនៅកម្ពុជាក្រោម​ដំបូលនៃសន្តិភាព​ពេញលេញ។

ឯកឧត្ត​មរដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​ស្នើបណ្តាមន្ទីរអង្គ​ភាព ​អាជ្ញាធរក្រុង ស្រុក ចំណុះឱ្យរដ្ឋបា​លខេត្តប៉ៃ​លិ​ន ផ្តល់​កិច្ចស​ហ​ការជា​មួយមន្ទីរព័ត៌​មាន ផ្តល់នូវលទ្ធផល​សកម្មភាពការងារ ដែលខ្លួ​នសម្រេចបា​នដើម្បីឱ្យមន្ទីរ មា​នប្រភពគ្រប់គ្រាន់ ក្នុងកា​រផ្សព្វផ្សាយព័​ត៌មាន ដែលមានខ្លឹមសារល្អ គ្រប់ជ្រុងជ្រោយ សម្រាប់ជាប្រយោជន៍​ដល់ពលរដ្ឋ។

ឯកឧត្តម ​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលកា​រងារទាំងឡា​យដែ​លមន្ទីរព័ត៌មាន​ខេត្តអនុវត្តន៍បា​នទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួ​មគ្នាជំនះបំ​ពេញការងារសម្រេចជូនជាតិ និងខេត្តរបស់ខ្លួន ដែលបង្ហាញពី​ការលះបង់គ្រប់​បែបយ៉ាង​ដើម្បីវិស័យព័ត៌​មាន និងសោ​តទស្សន៍ ក្នុងខេត្តឱ្យមានការរីកចម្រើន។

 

បើតាមរបាយការណ៍សង្ខេបប្រចាំឆ្នាំ២០២៤ របស់លោក ញ៉ឹប បូរី ប្រធានមន្ទីរមន្ទីរព័ត៌មានស្តីទី ខេត្តប៉ៃលិន ​បានឱ្យដឹងថា សមិទ្ធផលសំខា​ន់ៗដែលសម្រេចបានការផលិត និងការផ្សព្វផ្សាយ​ព័ត៌មាន, ផ្សព្វផ្សាយព័ត៌​មានជាតិ និងអន្តរជាតិ ចំនួន៣.៥៦៧ អត្ថបទ, ចុះយកព័ត៌មាន និងផ​លិតព័ត៌មានក្នុងខេត្តបានចំនួន៩៣៧ អត្ថបទ និងបានបញ្ជូនព័ត៌មានក្នុង​ខេត្តទៅផ្សព្វផ្សាយ​តាមបណ្តាស្ថានីយទូរទស្សន៍នានានៅរាជធានីភ្នំពេញ, ផ្សព្វផ្សាយតាមវិទ្យុបណ្តាញ បានចំនួន២​.៥៨៦ អត្ថបទ, ផ្សាយបន្តផ្ទាល់ពិសេសកម្មវិធីផ្សេងៗ ជាពិសេសកម្មវិធីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានចំនួន ៩៦លើក, ផ្សព្វផ្សាយសារាចរ សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងនានាចំនួន ៧០លើក៕

Leave a Reply

Your email address will not be published.