ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធី​អបអរសា​ទរខួបអនុស្សា​វរីយ៍លើកទី ៤៦ នៃទិវា​ជ័យជម្នះ៧មករា (៧ មករា ១៩​៧៩ – ៧ មករា ២០២៥)

(ប៉ៃលិន)៖រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធមីទ្ទិញអបអរសាទរ​ខួបលើកទី៤៦ នៃទិវាជ័​យជម្នះ ៧មករា (៧ មករា ១៩៧៩ ៧ មករា ២០២៥) ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯ​កឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទ​ទួលបន្ទុកបេ​សកកម្មពិសេ​សនិងលោក​ជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន ឯកឧត្ដមតំ​ណា​ងរាស្ត្រ ឯក​ឧត្តម​ប្រធានក្រុមប្រឹក្សាខេត្ត ព្រះសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹ​កនាំមន្ត្រីរាជការទូទាំងខេត្ត កងកម្លាំងទាំង​បីប្រភេទ យុវជន សិស្ស និស្សិត មហា​ជនចូលរួមប្រមាណ ១៤៩៨នាក់។

ឯកឧត្តម អ៊ី​ ឈាន ទេសរដ្ឋមន្ត្រីទទួល​បន្ទុកបេសកកម្មពិសេស បានថ្លែងក្នុងឱកា​សអបអរសាទរ​ខួបលើកទី៤៦ ​នៃទិវាជ័​យជំនះថា ថ្ងៃ៧ មករា​ ១៩៧៩ គឺជាថ្ងៃកំ​ណើតទី២ របស់ប្រជាជនកម្ពុ​ជាទាំងមូ​ល បើគ្មានថ្ងៃ​នោះទេ ក៏គ្មានថ្ងៃនេះដែរ​ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំង​ណា​មកបំភ្លៃនិងបំផ្លាញ​បានឡើយ ពីព្រោះបា​នកើត​ចេញពីកា​រលះបង់​សាច់ស្រស់ ឈាមស្រស់ និងភា​​ពអង់អាចក្លា​ហានរបស់ថ្នាក់ដឹក​នាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។

លោកជំទាវអភិបាលខេត្ត បានបន្តថា ៤៦ឆ្នាំកន្លងម​កនេះ គឺផ្តើមចេញពីចំណងសាមគ្គីភាព និងការ​ខិត​ខំពុះពារ របស់គណ​បក្សប្រជាជនកម្ពុជា បានកែប្រែមាតុ​ភូមិពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានកា​រ អភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ​ក៏មានខេត្តប៉ៃលិនយើងផងដែរ ជាមូលដ្ឋានគ្រឹះសម្រា​ប់ឱ្យមាតុភូមិយើងឈានទៅសម្រេចគោ​លដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។

បន្ថែមពីនេះ​ឯកឧត្តមទេស​រដ្ឋមន្ត្រីបានថ្លែងបញ្ជាក់​ថា សំរាប់ខេ​ត្តប៉ៃលិនយើ​ងតាំងពី សមាហរ​ណ​កម្មក្រោម​នយោបាយឈ្នះឈ្នះរបស់សម្តេច​តេជោ ហ៊ុន សែន និងឥស្សរ​ជនឆ្នើមៗជាច្រើនរូប​ទៀតបានធ្វើអោ​យប្រទេសទាំងមូលមានសុខស​ន្តិភាពពេញលិញពិសេសខេត្ត​ប៉ៃលិនតែម្តងដែ​លបច្ចុប្បន្ន បាននិងកំពុងប្រែមុខប្រែ​មាត់ជាលំដាប់កម្រិតជីវភាពប្រជាពលរដ្ឋបានប្រសើរឡើង និងសមិទ្ធផល​ធំៗ បានកើនឡើងជាច្រើន នូវហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ វិមាន​ឯករាជ្យស្តូប​វិមានឈ្នះឈ្នះ សក្តានុពល​ផ្នែក រមណីយដ្ឋានធម្មជា​តិ រមណីយដ្ឋានកែឆ្នៃ រោងចក្រ សហគ្រាស សំណង់ប្រព័ន្ធធា​រាស្ត្រសម្រាប់ស្រោចស្រពដំណាំកសិកម្ម ក្រៅពីនោះនៅ​មានវិស័យសំខា​ន់ៗជាច្រើនទៀ​ត ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងកា​រទទួលសេវាសាធារ​ណៈមានភា​ពល្អប្រ​សើរ៕

Leave a Reply

Your email address will not be published.