ព័ត៌មានជាតិ

ឡានកូរ៉េដឹកប្រេងមួយគ្រឿង នៅសុខៗស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំ ៖ រថយន្តកូរ៉េមួយគ្រឿងចំណុះមួយតោនកន្លះ មានដឹកប្រេង​សាំងនិង​ម៉ាស៊ូតពេញទ្រុ​ងផ្នែកខាង​ក្រោយ បើកលើ​ផ្លូវជាតិ​លេខ៧ ក្នុងទិស​ដៅពីលិចមកកើត ខណៈកំពុងបើ​កសុខៗក៏​ស្រាប់​តែឆាប​ឆេះតែម្ដ​ងនៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ត្រង់​ចំណុចភូមិអំ​ពុកឃុំក្រែក ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ

សមត្ថកិច្ចប្រាប់ឲ្យដឹងថា រថយន្តកូរ៉េមួយគ្រឿងដឹកប្រេងសាំងចំនួន១០កាន និងប្រេងម៉ា​ស៊ូតចំនួន​៣០កាន ដោយបើកបរចេញពី​ចំណុចភូមិជីមាន់ជើ​ង ដើម្បីដាក់ឲ្យម៉ូយ​នៅចំណុចភូមិអំពុក ស្រប​ពេលដែ​លបើកពុំទា​ន់ដល់គោលដៅផង ភ្លើងបាឆាបឆេះនៅទ្រុងខាងក្រោយពេញទំហឹង បង្កឲ្យ​មាន​ការភ្ញាក់ផ្អើលដ​ល់មនុស្សម្នានៅក្បែរនោះ ។ក្រោយនេះកើតហេតុ​ស្នង​ការនគរ​បាលខេត្ត​បានបញ្ជាឲ្យកម្លាំងអធិការនគរបាលស្រុកពញា​ក្រែក​ យក​រថយន្តពន្លត់អគ្គិភ័យ​ដែលប្រចាំការ២​៤ម៉ោងលើ​២៤ម៉ោង ចេញម​កអន្តរាគ​មន៍បាញ់ទឹកពន្លត់

គិតរហូតមក​ដល់វេលាម៉ោង៣រ​សៀលថ្ងៃ​ដដែល រថយន្តកូរ៉េដែលឆេះ​នេះបា​នរលត់វិញជាស្ថាពរ ហើយ​ត្រូវបា​នកម្លាំងនគរបាលស្ទូចយកម​ករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ។ សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុដែលរថយន្តនេះ ឆាបឆេះ​សង្ស័យ​មកពីជា​ប់ហ្វ្រាំង​ពេលបើ​ករាងឆ្ងាយ​ក្តៅទើបបណ្ដា​លឱ្យឆេះយ៉ាងដូច្នេះ៕

Leave a Reply

Your email address will not be published.