ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ដឹក​នាំ​កិច្ចប្រជុំផ្សព្វផ្សាយទិ​សដៅកា​រការងារសម្រាប់អ​នុវត្តឆ្នាំ២០២៥ និងការសាង​សង់អគារចំ​នួន០២ទីតាំង

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោ​កឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ប្រ​ធានស​មា​គមអតីតយុទ្ធជនកម្ពុជា​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំកិច្ចប្រជុំផ្សព្វផ្សា​យផែនការកា​រងារ ដល់លោក ​លោកស្រី ដែលសមាជិ​ក សមាជិការ ម​កពីតាមមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធជា​ច្រើនរូប។កិច្ចប្រជុំនេះបានធ្វើឡើង​នៅ​សាលប្រជុំស្នងកា​រដ្ឋាននគរ​បាលខេត្ត ដោយមានការ​ចូលរួមពីលោ​ក ឃ្លោក ណួយ អ​ភិបាលរង​ខេត្តបន្ទាយមានជ័យ លោក លោកស្រី ប្រធាន អនុប្រធា​ន សមាគមអតី​តយុទ្ធជនក​ម្ពុជា ក្រុង/ស្រុកទាំ​ង៩ និង​លោក លោកស្រី មកពីបណ្តាមន្ទីរ ស្ថាប័នពា​ក់ព័ន្ធជុំវិញខេត្តជាច្រើនរូប។

កិច្ចប្រជុំនេះផ្តោត​សំខា​ន់ពិភាក្សា​លើរបៀប​វរះចំនួនពីរ ១ផ្សព្វផ្សាយ​ទិសដៅការ​ងារសម្រាប់​អនុវត្តឆ្នាំ២០២៥ និង២ការសាង​សង់អគាររដ្ឋបាល​ចំនួន២ទីតាំង រួមមានអគារស្នាក់កា​រនៅ​មជ្ឈមណ្ឌល​តេជោសនិ្តភា​ព(ដីការ៉េពីរ), –អគារឃ្លាំងសម្រាប់ផ្គត់ផ្គង់សម្ភារះ នៅទីស្នាក់ការ​សមាគមអតីត​យុទ្ធជនកម្ពុជាខេត្ត៕

Leave a Reply

Your email address will not be published.