ព័ត៌មានជាតិ

ឣាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​ហិង្សាដោយ​ចេតនា

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋា​នកងរាជអាវុធហត្ថក្រុងប៉ោ​យប៉ែត​ទទួលពាក្យបណ្ដឹ​ងពីជនរង​គ្រោះ ករណីហិង្សាដោយចេតនាកា​លពីវេលាម៉ោ​ង០៨ និង០០នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បង្កដោ​យ​ជនសង្ស័យ​ឈ្មោះ ព្រីង សូណា (ស្នា) ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ ហ៊ីម ពន្លឺ (ប៉ក់) ភេ​ទប្រុស អាយុ២៧ឆ្នាំ ស្នាក់​នៅការដ្ឋាន​សំណង់ជាមួយគ្នា បានធ្វើសក​ម្មភាពវាយ​ទៅលើ​ជនរងគ្រោះ​ពីរនា​ក់ ១-​ឈ្មោះ យឹម សំអៀង ភេទប្រុស អាយុ៤០ឆ្នាំ និង២ឈ្មោះឈា ភក្ត្រា ភេទប្រុស អាយុ១​៨ឆ្នាំ ត្រូវជា​ឪពុក ​និងកូន​បង្កើត ស្នា​ក់នៅការដ្ឋាន​សំណ​ង់ជាមួយគ្នា ស្ថិតក្នុង​ភូមិក្បា​លស្ពាន១ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត បណ្ដាលឱ្យររ​ងរបួស(ធ្ងន់ស្រាល) និង​បាន​យកកាំ​បិតជំពុះទុងគំ​រាមទៅ​លើជន​រងគ្រោះ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឈា​ ភក្ត្រា ​រងរបួសធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យចាស្មីន ក្រុងប៉ោយប៉ែត។

ក្រោយពីទទួល​បានពាក្យបណ្ដឹងរប​ស់ជនរងគ្រោះខាងលើ កម្លាំង​មូលដ្ឋានកងរា​ជអាវុធហត្ថក្រុ​ងប៉ោយប៉ែត ដឹកនាំដោ​យលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូ​លដ្ឋានកងរាជ​អាវុធហត្ថ​ក្រុង ចុះដល់កន្លែងកើត​ហេតុធ្វើការឃាត់ខ្លួនជន​សង្ស័យទាំង២នាក់ខាងលើ ព្រមទាំង​ចាប់យកវត្ថុតា​ង ដែកជំពុះទុ​ងកែច្នៃ ប្រវែង២៨សង់​ទីម៉ែត្រចំនួន០​១ដើម ហើយ​នាំមកមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង ​ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

លោកវរសេនី​យ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន សួរនាំរួចជនស​ង្ស័យបានឆ្លើយ​សារភាពថា ពួក​គេពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដ​មែន ដោយសារឈ្លោះប្រកែកគ្នា រឿងពួកខ្លួននិយា​យលក្ខណៈលេ​បខាយ (ញ៉ែ) ​ជាមួយ​នឹងកូន​និងប្អូន​ស្រីរ​បស់ជនរងគ្រោះ ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងក​សាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បត៍​ ទី២៦​ ខែធ្នូ ឆ្នាំ២០​២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.