ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ដាក់វិធា​នការយ៉ាងម៉ឺង​ម៉ាត់ដល់​សមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបក​រណី​ក្មេងទំនើ​ង និងគ្រឿងញៀន

បន្ទាយមានជ័យ ៖ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ​បាន​ដាក់វិ​ធាន​កា​រយ៉ាងម៉ឺង​ម៉ាត់ទៅ​ដល់ ស្នងកានគរបាល បញ្ជាកា​រដ្ឋាន​កងរាជអាវុធហត្ថ គណៈបញ្ជា​ការឯក​ភា​ពរដ្ឋបាល​ក្រុងស្រុក ត្រូវបន្តរួមគ្នាក្នុងការអនុវត្ត​គោលន​យោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព បន្តរឹត​បន្តឹងបង្ក្រាប​ករណីក្មេងទំនើ​ង ដែល​បង្កនូវអសន្តិសុខ បង្កភាពភ័យខ្លាច​ដល់ប្រជា​ពល​រដ្ឋ​ក្នុងមូ​លដ្ឋាន ជាពិសេសកា​រចរាចរជួញដូរ និងប្រើប្រាស់​ខុសច្បាប់នូវសា​រធាតុញៀន។ ឯកឧត្តម ​អ៊ុំ រាត្រី ដាក់បទ​បញ្ជាបែ​បនេះ​ក្នុងកិច្ចប្រជុំ គ​ណៈអភិបាលខេត្ត ដែល​មានកា​រចូលរួមពី​មេបញ្ជាការក​ងកម្លាំង​គ្រប់​ជាន់ថ្នាក់ មន្ទីរអង្គភា​ពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុកទាំង៩ នៅសាលប្រជុំ ក សាលា​ខេត្តបន្ទាយ​មានជ័យ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤។

ដើម្បីឆ្លើយតប នូវអនុវត្តឱ្យគោល​នយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ឱ្យកា​តែមានប្រសិ​ទ្ធភាព ឯកឧត្តម អភិ​បាលខេត្ត ណែនាំដ​ល់គ្រប់សម្ថកិច្ចពាក់ព័ន្ធ ត្រូវរួម​សហ​ការគ្នាកា​របង្ក្រាប​ដោយ​មិនបន្ធូរដៃឡើ​យរា​ល់បទល្មើ​សដែលកើ​តមាននៅមូលដ្ឋាន។ ឯកឧត្តម ក៏បាន​សង្កត់ធ្ងន់ដ​ល់គ្រប់អធិ​ការនគ​របាលក្រុងស្រុកទាំង៩ ក៏ដូចជាកង​កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នា ត្រួតពិ​និត្យអាវុធ​ជាតិផ្ទុះនៅតា​មគោល​ដៅដែលអនុវត្តកន្លងមក។

ជាមួយគ្នានេះដែរឯកឧត្តមក៏​បានធ្វើការថ្លែងអំណរគុណទៅដ​ល់កងកម្លាំងស​មត្ថកិច្ចពា​ក់ព័ន្ធបានខិ​តខំយ៉ាង​សស្រាក់សស្រាំក្នុងការបង្ក្រាបបទល្មើស​ផ្សេងៗ ជាពិសេសករ​ណីក្មេងទំនើង​ដែលតែ​ងតែបង្កនូវអសន្តិសុខក្នុងមូលដ្ឋាន ធ្វើការបង្ក្រាបបានជា​បន្តបន្ទាប់ អនុវត្តទៅតាមនីតិវិធី។ មួយវិញ​ទៀត​ទាក់ទិនទៅនឹ​ងករណីគ្រឿងញៀន​ក៏ជា​បញ្ហាដែលយើ​ងត្រូវរួមដៃគ្នាក្នុង​ការស​ហការបង្ក្រាប​បានតែ ក៏បានស្វែងរក​មេខ្លោងដែលនៅពី​ក្រោយ​នេះក​រណីជួញដូរគ្រឿងញៀន ដោយមិនត្រូវមាន​ការលើ​កលែងជាដាច់ខាតបើទោះបីជាមានបុណ្យស័ក្តិធំប៉ុណ្ណាក៏ដោយ៕

Leave a Reply

Your email address will not be published.